ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧:៤៤ ព្រឹក

អាជ្ញាធរខេត្តសៀមរាប ប្រកាសបិទផ្លូវខ្លះដើម្បីសម្រួល ការសាងសង់បណ្តាញ មួយចំនួន

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសថាគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមស្ថាបនា ផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់ តាមផែនការគម្រោងទុក នាដំណាច់ ឆ្នាំ២០២១ ខាងមុខនេះ។

ជាមួយនឹងការសាងសង់នេះ រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យ ពីបងប្អូនដែលបានធ្វើចរាចរណ៍ នៅតាមដងផ្លូវ ក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស។ ដោយសារផ្លូវមួយចំនួន ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វក់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប។

ដូច្នេះ សូមសាធារណជន មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ ដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន៖

១. ផ្លូវ អ៊ុ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)
២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី
៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប
៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា
៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស
៦. ផ្លូវ ៣០ម៉ែត្រ
៧. ផ្លូវស្តុបទន្លេសាប ទៅជើង
៨.កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )

ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន៕SRP

Read Previous

ម៉ូតូ២គ្រឿងបុកគ្នានៅស្រុកបន្ទាយស្រីបណ្ដាលឲ្យស្លាប់ម្នាក់របួស១នាក់

Read Next

អាវុធហត្ថស្រុកសូទ្រនិគម បង្ក្រាបទីតាំងជល់មាន់មួយកន្លែង អ្នកលេងរត់អស់