ខេត្តសៀមរាប៖លោកទៀ សីហា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការ មួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរក្រុង ស្រុក ទោះបីកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យកម្លាំងសមត្ថកិច្ច ធ្វើការលុបបំបាត់ កុងត្រូលជជុះ និង ក្រុមអ្នកកាសែត អាណាធិបតេយ្យ ដែលបានដើរដាក់កុងត្រូល ស្ទាក់ទារប្រាក់ ពីប្រជាពលរដ្ឋ ដឹកជញ្ជូនផលអនុផល។ អភិបាលខេត្តក៏បានណែនាំឲ្យដល់មន្ត្រី បង្រ្កាបទប់ស្កាត់ បទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃ ព្រមទាំងមុនចេញប័ណ្ណកម្មសិទ្ធិ ក៏ត្រូវត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ដើមី្បចៀសវាង ការប៉ះពាល់ ដល់តំបន់បូរាណដ្ឋាន បេងបួរ អូរប្រឡាយជាដើមម។
លោកបញ្ជាក់យ៉ាងដូច្នោះនារសៀលថ្ងៃទី ០៨ ខែ កុម្ភៈ ម្សិលមិញ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្នុង ប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសព្រៃឈើ នៅស្រុកស្វាយលើ ស្រុកជីក្រែង នៅតែបន្តកើតមានយ៉ាងអណាធិបតេយ្យ បើទោះបីជាមានការរឹតបណ្តឹងពីអាជ្ញាធរជំនាញពាក់ព័ន្ទយ៉ាងណាក៏ដោយ៕SRP



