ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ

កងកម្លាំងនឹងមន្ត្រីរាជការជួរមុខជិត ៤០០០នាក់ ក្នុងខេត្តកំពង់ចាមស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដជំហានដំបូង

ខេត្តត្បូងឃ្មុំ ទទួលបាន វ៉ាក់សាំង ការពារជំងឺកូវីដ ចំនួន​៥០០០ដូស​ ដែល​ត្រូវ​អនុវត្ត​ព្រឹក​នេះ

បុរសញៀនស្រាម្នាក់ ចងក សម្លាប់ខ្លួន នៅភូមិអភិវឌ្ឍ«តានី» ឃុំរុនតាឯក

ថ្ងៃនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង

នាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរលោកជំទាវទាំងអស់ដែលបានប្រើប្រាស់កាបូបឆ្នៃប្រឌិតពីកំប្លោក

មន្ត្រីជំនាញថា ការជួសជុល រចនាសម្ពន្ធ ស្រះខាងជើង នៃប្រាសាទអង្គរវត្ត អាចរួចរាល់ទាំងស្រុង រយ:ពេល២ឆ្នាំទៀត

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៣:២២ ព្រឹក

សិក្ខាសាលាស្តីពី «តួនាទីភារកិច្ច និងការពង្រឹងសមត្ថភាព ផ្នែកទំនាក់ទំនងព័ត៌មាន»

ខេត្តសៀមរាប៖មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានរៀបចំសិក្ខាសាលាស្តីពី «តួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មាន មកពីអង្គភាពស្ថាប័ន ផ្សេងៗ ក្នុងខេត្តចំនួនជាង៣០រូប ចូលរួមជាវាគ្មិននិងធ្វើបទបង្ហាញ ដោយ លោក មឿន ឈានណារិទ្ធ ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យផ្នែកព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា។

សិក្ខាសាលានេះ​ ក្នុងគោលបំណង ពិភាក្សាជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការប្រមូលធាតុចូល និងការចែករំលែកនូវបទពិសោធន៍ ជុំវិញការប្រតិបត្តិការការងាររៀងៗខ្លួន នៃស្ថាប័នពាក់ព័ន្ធ ដោយពិនិត្យពិភាក្សាលើលទ្ធផលសម្រេចបាន រយៈពេលកន្លងមក រួមមាន ចំណុចវិជ្ជមាន អវិជ្ជមាន បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ដើម្បីពង្រឹងសមត្ថភាពដល់ អ្នកសារព័ត៌មាន នៅក្នុងខេត្តសៀមរាប។

លោកលីវ សុខុន ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍ថា៖ការរៀបចំសិក្ខាសាលានេះ ក្នុងន័យពង្រឹងការគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារ វាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប ។

លោកបន្តថា៖កាលពីឆ្នាំ១៩៩៥ ច្បាប់របបសារព័ត៌មានត្រូវបានបង្កើតឡើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ្នកសារព័ត៌មាន មានមូលដ្ឋានក្នុងការអនុវត្ត ក្នុងនាមជាអ្នកកាសែត ដែលជាប្រទីប និងជាកាព្វកិច្ចរបស់អ្នកសារព័ត៌មាន។ សកម្មភាព និងសមិទ្ធផល ការងារដែលមន្ទីរព័ត៌មានខេត្ត សម្រេចបានកន្លងមក និងកំពុងអនុវត្តមានជាច្រើដោយ  អនុលោមតាមប្រកាសស្តីពីការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន បានកំរិតអំពីតួនាទី និងភារៈកិច្ចឲ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ធ្វើជាសេនាធិការ ក្នុងការសម្របសម្រួល ការងារវិស័យព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាមួយអាជ្ញាធរដែនដីស្របតាមលិខិតបទដ្ឋានគតិយុត្តរាជរដ្ឋាភិបាល។

ដូចនេះរយៈកាលកន្លងមក មន្ទីរព័ត៌មានខេត្តសៀមរាប បាននឹងកំពុងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ហើយសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរ ទៅតាមគោលការណ៍ និងផែនការណែនាំរបស់ក្រសួង និងអាជ្ញាធរខេត្តក្នុងកិច្ចសហការ សម្របសម្រួលរវាងមន្ទីរព័ត៌មានខេត្ត ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេសអ្នកសារព័ត៌មានក្នុងស្ថាប័នរដ្ឋ ជាមួយអ្នកសារព័ត៌មានឯកជន។

លោក លីវ សុខុន បញ្ជាក់ថា៖ក្នុងច្បាប់បានកំណត់យ៉ាងច្បាស់នូវព្រំដែន របស់អ្នកការសែតថា គួរធ្វើត្រឹមកម្រិតណា ហើយប្រការណាខ្លះត្រូវចៀសវាង ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មាន ទៅដល់សាធារណៈជន ទៅរាជរដ្ឋាភិបាល ហើយពាំនាំដំណឹង សកម្មភាពការងាររបស់រាជរដ្ឋាភិបាល មកជូនប្រជាជនវិញ ក្នុងន័យស្ថាបនាកែលម្អ សំដៅជួយអភិវឌ្ឍន៍សង្គមជាតិ ប្រកប ដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា៖ក្នុងខេត្តសៀមរាបមាន៖

– ស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមាន ចំនួន ៣៩ស្ថានីយ ក្នុងនោះស្ថានីយវិទ្យុFMផ្សាយផ្ទាល់មានចំនួន ១៨ស្ថានីយ ស្ថានីយវិទ្យុFMផ្សាយបន្តមានចំនួន ២១ស្ថានីយ ។

– ស្ថានីយទូរទស្សន៍ កំពុងដំណើរការផ្សាយមានចំនួន២៣ស្ថានីយ ក្នុងនោះស្ថានីយទូរទស្សន៍រលកធាតុអាកាសផ្សាយបន្តមានចំនួន ១៣ស្ថានីយ ស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន១០ស្ថានីយ ។

– អង្គភាពសារព័ត៌មានដែលកំពុងមានសកម្មភាពក្នុងខេត្ត មានចំនួន៨៨អង្គភាព ក្នុងនោះ     អង្គភាព សារព័ត៌មានជាភាសាបរទេស ចំនួន០២ អង្គភាពសារព័ត៌មានជាភាសាខ្មែរ ចំនួន៨៤ អង្គភាព   និងទស្សនាវដ្ដីមានចំនួន ០២អង្គភាព ។ ស្នាក់ការសារព័ត៌មានសរុបមាន ចំនួន៣៩អង្គភាព ក្នុងនោះស្នាក់ការកាសែតភាសាខ្មែរមានចំនួន ១៥អង្គភាព ស្នាក់ការទស្សនាវដី្តភាសារបរទេសមានចំនួន០២អង្គភាព ស្នាក់ការគេហទំព័រមានចំនួន២២អង្គភាព។ អ្នកសារព័ត៌មាន ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តសៀមរាប មានចំនួន៣២២រូប ស្រី ៣៤រូប៕SRP

Read Previous

អភិបាលខេត្តសៀមរាប មានគំនិតឲ្យធ្វើផ្លូវ តាមជនបទ ស្ថាបនា ជាបេតុង ដើម្បីប្រើប្រាស់ បានយូរអង្វែង

Read Next

សម្ដេច ស ខេង ប្រកាសមុខតំណែងក្រុមមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ