ខេត្តកំពង់ចាម៖លំនៅឋាន១ខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិ ក្នុងផ្ទះ ត្រូវបានអគ្គីភ័យលេបត្របាក់ ខណៈម្ចាស់ផ្ទះរៀបចំសែនកុងម៉ា ក្នុងឱកាសចូលឆ្នាំចិនថ្ងៃទី១ ហើយបិទទ្វារ ទៅលេងផ្ទះដន្លង នៅភូមិផ្សេង ដោយមិនបាន ពន្លត់ភ្លើងទៀន។
ហេតុការណ៍នេះ បានកេីតមានឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅក្នុងភូមិកេីតហេតុខាងលើ។
ករណីនេះ បណ្ដាលឲ្យផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម ឆេះអស់ទាំងស្រុង រួមនឹងទ្រព្យសម្បត្តិ មានដូចជា ទូរទស្សន៍០២គ្រឿង ស្រូវ១០បេ ប្រាក់៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុ ម្ចាស់ផ្ទះសែនរួច បិតទ្វារ ទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ដោយមិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ០១គ្រឿង នឹងរថយន្តរបស់នគរបាលស្រុកចំការលើមួយគ្រឿង ចុះជួយអន្ដរាគមន៍ ដោយប្រើប្រាស់ទឹកអស់០៤រថយន្ដ៕SRP





