ខេត្តសៀមរាប៖មនុស្សចំនួន៣ នាក់ បានរងរបួសធ្ងន់ ខណៈជិះម៉ូតូ២គ្រឿង បុកគ្នា ក្នុងទិសដៅ បញ្រ្ចស់ទិសគ្នា។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៨យប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកអង្គរធំបាន រាយការណ៍ នៅព្រឹកនេះថា ភាគីទី១ម៉ូតូម៉ាក C១៣៥ហុងដា ឆ្នាំ២០១៤ ពណ៌ខ្មៅស្លាកលេខសៀមរាប ១R១២៨៧ ពីជើងទៅត្បូង បើកដោយឈ្មោះ ញឿម ញាក់ ភេទប្រុសអាយុ២២ អ្នកជិះមួយ ឈ្មោះឈ្មោះ ប៉ាវ ប៉ុម ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប (រងរបួសធ្ងន់ទាំងពីរនាក់)។
ចំណែកភាគីទី២ ម៉ូតូ C១២៥ហុងដា
ឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១U៥៣២៨ ទិសដៅពីត្បូងទៅជើង បើកដោយឈ្មោះធូ សាំ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិពាក់ស្នែង ឃុំពាក់ស្នែងស្រុកអង្គរធំ ខេត្តសៀមរាប (រងរបួសធ្ងន់)។ ដោយឡែកម៉ូតូទាំង០២គ្រឿង រងការខូចខាត សមត្ថកិច្ច នាំយកទៅរក្សាទុក នៅអធិកាដ្ឋាននគបាលស្រុកអង្គរធំ រងចាំកាដោះស្រាយ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្នពេលយប់។
ទោះជាយ៉ាងណា ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេ បញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SRP



