ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖ក្មេងស្រីចំនួន២ នាក់ ត្រូវបានសិស្សអាយុ១៣ឆ្នាំចាប់រំលោភ ប៉ុន្តែជនសង្ស័យ បដិសេធថាមិនបានរំលោភនោះទេ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថានៅវេលាម៉ោង ១២និង៣០នាទី ១០ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលបណ្ដឹង ០១ករណី រំលោភសេពសន្ថវះលើអនិតិជន ឡើងកាលថ្ងៃទី០៩ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី នៅចំណុច ផ្ទះជនសង្ស័យ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
របាយការណ៍បានបន្តថា ករណីនេះ ជនរងគ្រោះ ទី១ មាន ឈ្មោះ ន .ស.ល.ក អាយុ ០៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
ទី២មាន ឈ្មោះ រ .ល.ហ្ស. អាយុ០៥ឆ្នាំ ត្រូវជាប្អូនជីដូនមួយ ជាមួយជនរងគ្រោះ ទី១ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
របាយការណ៍បានបញ្ជាក់ថា បន្ទាប់ទទួលបណ្ដឹង ការិយាជំនាញ បានប្រគល់ ជនរងគ្រោះ ទាំងពីរអោយទៅ មន្ទីរជំនាញខេត្តសៀមរាប ដើម្បីយកទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ នៅថ្ងៃទី ១១ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កំលាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ចុះដល់កន្លែងកើតហេតុនឹងធ្វើការស្ដាប់ចម្លើយជនសង្ស័យ។
ជនសង្ស័យឈ្មោះ យេត សុខលីម ភេទប្រុស អាយុ ១៣ឆ្នាំ របរសិស្ស បានសារភាពថា ខ្លួនបានត្រឹមតែអោប នឹងបឺតមាត់ ជនរងគ្រោះទាំងពីរនាក់តែប៉ុណ្ណោះ។
ជនសង្ស័យ ត្រូវបានព្រះរាជ អាជ្ញា ប្រគល់អោយអាណាព្យាបាលធ្វើការអប់រំ។ ចំណែកសំណុំរឿងចាត់ការតាមនិតិវីធី បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប៕SRP


