ខេត្តសៀមរាប៖យើងទាំងអស់គ្នា ប្រហែលជាធ្លាប់បានឮពាក្យចាស់ដែលបានពោលថា ” ប្រសិនបើយើងសែបគប់បណ្ឌិត យើងនឹងក្លាយជាបណ្ឌិត ប្រសិនបើយើងសែបគប់ ជាមួយពាល បើយើងមិនក្លាយជាជនពាល ប្រហែលជាអ្នកគាំទ្រអំពើរបស់ពាល ” ហេតុដូច្នេះហើយទើបយើងឃើញ ភាគច្រើនបំផុត ក្នុងលោកយើងនេះ អ្នកមានរាប់អានអ្នកមាន រីឯ អ្នកក្រ រាប់អានអ្នកក្រ ពីព្រោះពួកគេ ងាយស្រួលនិយាយចូលគ្នា ជាមួយនឹងគំនិតប្រហាក់ប្រហែលគ្នា ឬក៏យើងអាចនិយាយបានថា “ ផ្ទះរស់នៅក្នុងតំបន់់ប្លុកអ្នកមាន ឬផ្ទះរស់នៅ ក្នុងតំបន់ប្លុកអ្នកក្រ។
ចំណុចដែលត្រូវលើកយកមកពិចារណា ទៅលើអត្ថបទនេះ គឺចង់ឱ្យមិត្តអ្នកអាន ងាកមកគិតអំពីខ្លួនឯងផ្ទាល់វិញ អំពីឥទ្ធិពល នៃបរិស្ថានជុំវិញខ្លួន ឥទ្ធិពល នៃទំនាក់ទំនង ជាមួយនិងមនុស្សដទៃទៀត ព្រមទាំង បរិស្ថានរស់នៅផ្ទាល់ខ្លួន ដោយមានសំណួរខ្លះថាតើ :
1: អ្នកនឹងក្លាយជាអ្វីនៅពេលអនាគត? ហើយបរិស្ថានជុំវិញខ្លួន របស់អ្នក និងការរៀបចំខ្លួនរបស់អ្នក ជួយគាំទ្រអ្នកដែរឬទេ?
2: សកម្មភាពបច្ចុប្បន្ន និងទម្លាប់បច្ចុប្បន្ន ឆ្ពោះទៅអ្វីមួយសំរាប់អនាគតដែរឬទេ?
៣: តើអ្នកអាចកត់សម្គាល់ សកម្មភាពនិងឫកពា មួយ ណាជាពាល ហើយ និងឫកពា មួយ ណាជាបណ្ឌិត បានដែរឬទេ?
3 : តើអ្នកអាចកត់សម្គាល់អំពីសកម្មភាព និង ការងាររបស់អ្នក ស្ថិតនៅទីកន្លែងណាមកដល់បច្ចុប្បន្ននេះ?
ជាទូទៅ មនុស្សនៅក្នុងលោកយើងនេះ តែងតែមានភាពច្របូកច្របល់ នៅក្នុងចិត្តគំនិត ហើយបរាជ័យ មិនបានអភិវឌ្ឍខ្លួន ដើម្បីឲ្យបានសម្រេច នូវអ្វីដែលយើងចង់បាននោះទេ មានមនុស្ស មិនច្រើនគ្នាឡើយ ដែលបានដាក់ផែនការចំពោះខ្លួនច្បាស់លាស់ សម្រាប់ពេលអនាគត។
ភាគច្រើននៅក្នុងចំណោម ពួកយើង
បាត់ ភាពក្លាហាន និងជំនឿជឿ ជាក់លើខ្លួនឯង
ដោយសារតែមានសំលេង នៅជុំវិញខ្លួន រួមទាំងផ្នត់គំនិតពីមុនមក មិនឲ្យយើងអភិវឌ្ឍខ្លួន មានដូចជា :
1: ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
2: ពូជយើងជាអ្នកក្រ ឬពាក្យថា ធ្វើម្ដេចបើយើងអ្នកក្រ”
3 : អ្នកគ្មានសមត្ថភាពទេ!
តាមពិត : “ភាពមានបាន ស្តុកស្តម្ភ “មិនមែនជាកម្មសិទ្ធិរបស់អ្នកណាឡើយ”។
ទាំងអស់នោះអាស្រ័យលើគំនិតតែប៉ុណ្ណោះ ” ប្រសិនបើអ្នកផ្លាស់ប្ដូរវិធីគិត អ្នកនឹងមានគំនិតថ្មី ដែលធ្វើឲ្យ បរិស្ថានរស់នៅ និងអ្វីៗជុំវិញខ្លួនរបស់អ្នក មានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ”,៕
និពន្ធដោយ លោកសឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
