ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖បុរសពីរនាក់ បានស្លាប់ដោយ
សារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២និង១០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី ១ឈ្មោះចោម ចាន់នី អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប (ស្លាប់តាមផ្លូវមុនពេលបញ្ជូន ទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង)
ជាអ្នកបើកបរម៉ូតូ ម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១P៥៥០៥។ ទី២ ឈ្មោះសី សក្ករ៉ា អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នករួមដំណើរ ស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានដាក់សន្និដ្ឋានថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចូលរួមកម្មវិធីខួបកំណើត លុះពេលត្រឡប់ចេញមកវិញ បើកម៉ូតូល្បឿនលឿន ក៏ដួលតែម្ដង។
បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែក ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ៕SRP


