ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៥:០១ ល្ងាច

សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បួងសួងនៅទីសក្ការៈ ព្រះអង្គចេកព្រះអង្គចម សុំសេចក្តីសុខ

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីបួងសួង នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដើម្បីសុំសេចក្តីសុខសម្រាប់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នៅក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអរិយធម៌ ពិធីបួងសួងនោះបានប្រព្រឹត្តទៅតាមប្រពៃណីសាសនា។
បន្ទាប់ពីពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើទានចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកថែរក្សាទីសក្ការៈព្រះអង្គចេកព្រះអង្គចមផងដែរ ពិធីបួងសួង និងការធ្វើទានក្នុងពេលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនញាតិទាំង៧សន្តាន សូមដួងវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់នោះបានទៅកាន់សុគតិភព និងនៅក្នុងឋានបរមសុខជានិច្ចនិរន្តតរៀងទៅ។

សូមជម្រាបថា ពិធីនេះធ្វើនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញ៕SRP

Read Previous

ជិះម៉ូតូលឿន ដួលស្លាប់២នាក់ នៅក្រុងសៀមរាប

Read Next

អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជាន់ហ្គាឡង់គ្រីស័រ ថយបុករថយន្ត៣គ្រឿង រងរបួសធ្ងន់