ខេត្តបាត់ដំបង៖លោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយ រថយន្តចេញ ពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុក ទំលុះទ្វារផ្ទះអ្នកជីតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត។
ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង ក្នុងសង្កាត់ស្វាយប៉ោ។
យោងតាមមន្ត្រីបានអោយដឹងថា មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ តែប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។
មន្រ្តីចរាចរណ៍ខេត្តបាត់ដំបង លោកអូន លីវណ្ណដេត បានបញ្ជាក់ថា ដើមហេតុដំបូង រថយន្តបង្កហេតុ ម៉ាកឡង់ គ្រីស័រស្លាកលេខ 2b 3536 ថយចេញពីក្នុងផ្ទះរបស់ខ្លួន ទំនងជាស្លន់ គាត់បានជាន់ហ្គា យ៉ាងលឿន ចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវ បុកទំលុះទ្វារ ផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និង រថយន្ត Lexusពីរគ្រឿងក្នុង ផ្ទះសំណាក់ រងខូចខាត។
តាមរូបភាពកាម៉ារ៉ាសុវត្ថិភាព បន្ទាប់ពីរ៉ឺយ៉ែបុកហើយ គាត់បាន ជាន់ហ្គាបន្តទៅមុខឆ្លងថ្នល់ ម្តងទៀតយ៉ាងលឿន បុករថយន្តLexusពណ៌សដែលចត ចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួច។
ហេតុការណ៍នេះ បានបណ្តាលអោយម្ចាស់រថយន្តបង្ករងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតរថយន្ត៣គ្រឿង និង ទ្វារ ព្រមទាំងជញ្ជាំង និងសំយ៉ាបផ្ទះ ពលរដ្ឋផងដែ។
ជុំវិញករណីនេះ ម្ចាស់រថយន្តបង្ក បានធានាសងរាល់ការខូចខាត ទាំងអស់៕SRP



