ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៨:១២ ព្រឹក

សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ កុមារកំព្រា និងគថ្លង់ នៅសៀមរាប

ខេត្តសៀមរាប៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់។

ពិធីនេះនៅរសៀលថ្ងៃសៅរ៍ ទី ១៣ ខែកុម្ភៈ ម្សិលមិញ នៅវិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប មកពីមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានសួរសុខទុក្ខ អំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ក្មួយៗ ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា។

សម្ដេចប្រធាន ក៏បានក្រើនរំឮកដល់ក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ ស្ដាប់ដំបូន្មាន របស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ។
សម្ដេចប្រធាន ក៏សូមឱ្យលោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធាន របស់ក្រួសួងសុខាភិបាល ក្នុងការការពារ ជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា កុមារគថ្លង់ ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូល ដល់សហគមន៍ឱ្យសោះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនមាន៖

១.សម្រាប់វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប៖ អង្ករ២តោន មី៤កេសធំ ត្រីខ១០កេសតូច ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០យួរ ផ្លែទំពាំងបាយជូ១២កេស ផ្លែសារី៥កេស ផ្លែប៉ោម២កេស ផ្លែខ្វិច៧កេស ផ្លែក្រូចលឿង២កេស ផ្លែស្រកានាគ២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៨ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

២.សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៖ អង្ករ១តោន មី២កេសធំ ត្រីខ៥កេសតូច ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០យួរ ផ្លែទំពាំងបាយជូ៦កេស ផ្លែសារី២កេស ផ្លែប៉ោម១កេស ផ្លែក្រូចខ្វិច៤កេស ផ្លែក្រូចលឿង២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៧ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

៣.លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ និងវថិកា ១សែន២ម៉ឺនរៀល។
៤. កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំ និងថវិកា៣ម៉ឺនរៀល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ពាន់ដុល្លារ ដើម្បីរៀបចំម្ហូបអាហារ សម្រាប់ក្មួយៗ កុមារ ជួបជុំគ្នាផងដែរ៕SRP

Read Previous

លួចរថយន្ត BMWX5 របស់កូនរបស់ ឯកឧត្តម​ គង់​ វុ​ទ្ធី​ អគ្គ​នាយករង​ អត្តសញ្ញាណកម្ម ត្រូវបានចាប់ខ្លួន

Read Next

រថយន្តដឹកសត្វជ្រូក ក្រឡាប់នៅស្រែណូយ បណ្ដាលឲ្យរបួសជាច្រើនក្បាល