ខេត្តសៀមរាប៖សត្វជ្រូកបានរងរបួសជាច្រើនក្បាល ខណ:ម្ចាស់ដឹកលើរថយន្តយីឌុប បើកលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្ត រហូតក្រឡាប់។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើ ម៉ាក បេអង ពណ៌សខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A៧១៥២ ដឹកសត្វជ្រូកចំនួន៣០០ក្បាល មានទិសដៅពីខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប។ អ្នកបើកបរ មានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានរបួសនោះទេ។ ករណីបង្កឡើងដោយខ្លួនឯង អាចមានងាប់ជ្រូកខ្លះផងដែរ។ ចំណែកសត្វជ្រូក ទាំងអស់ត្រូវបានម្ចាស់សាងទៅមួយគ្រឿង។
ហេតុការណ៍ បានកើតឡើង នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់)ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ៕SRP



