សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តបាត់ដំបង៖នៅក្នុងពិធីសំណេះសំណាលជាមួយ អ្នករត់តាក់ស៊ី(រថយន្តឈ្នួល) លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានព្រមានដល់អ្នករត់តាក់ស៊ី ទាំងអស់ កុំលួចលាក់ ដឹកពលករ ក្នុងគោលបំណង គេចវេស ពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោស ដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។
អភិបាលខេត្តបានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេស មណ្ឌលចត្តាឡីស័ក គឺជាហនីភ័យខ្ពស់មួយ ប្រសិនបើពលករនោះ មានផ្ទុះជំងឺកូវីដ ១៩ នឹងមានការរីករាល ដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។
លោកងួន រតនៈ បានសង្កត់ធ្ងន់ៗថា ប្រសិនបើសមត្ថកិច្ច ណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេស មណ្ឌលចត្តាឡីស័ក ដោយមនោសញ្ញចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។
លោកថ្លែងព្រមានយ៉ាងដូច្នេះ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ នេះ ក្នុងឱកាស ជួបសំណេះសំណាល ជាមួយអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីកងម្លាំងចម្រុះទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួនទៀត ផងដែរ៕SRP


