ព័ត៌មានទាន់ហេតុការណ៍ :

អាវុធហត្ថស្រុកជីក្រែងចាប់ខ្លួនបុរស៥នាក់ករណីគ្រឿងញៀន

បុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ នៅភូមិស្ពានក្អែក ខេត្តសៀមរាប

សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា

សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់

«គយច្រកដូង» គាបយកលុយ ពីអាជីវករខ្មែរ ដឹកផ្លែស្វាយ ទៅលក់នៅវៀតណាម តាមអំពើចិត្ត

អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

បុរសឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប

រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១១:៣៤ ល្ងាច

លោកដួងតារា គាំទ្រ «សម្ដេចហ៊ុន សែន» ចំពោះដកហូត តំណែងអធិការស្រុកកំរៀង និងបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកដួង តារា បានគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់សម្ដេចតេជោហ៊ុន សែន ដែលបានដកហូត បុណ្យស័ក្កិ លោកវរសេនីឯក គឹម ពន្លក ចេញអធិការស្រុកកំរៀង និងបណ្ដេញចេញពីក្របខ័ណ្ឌ នៃនគរបាលជាតិ។

លោកដួង តារា បានសរសេរថា៖ «សូមគាំទ្រចំពោះចំណាត់ការវះកាត់មន្រ្តីខិលខូចចេញ»

ខ្ញុំបាទសូមគោរពគាំទ្រ ពេញទំហឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការសម្រេចដ៏ត្រឹមត្រូវ ដកហូតបុណ្យស័ក្តិ តួនាទី និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីខិលខូចណា ដែលមិនយកតួនាទីនិងបុណ្យស័ក្តិ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ទៅបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ផ្ទុយទៅវិញទៅបម្រើត្រឹមតែផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួកខ្លួន។

យើងចូលរួមធ្វើជាមន្រ្តីល្អ កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

បើតាមលិខិតបង្គាប់ការ របស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារ របស់វរសេនីឯក គឹម ពន្លក អធិការស្រុកកំរៀង មូលហេតុអនុវត្តការងារខុសនីតិវិធី៕SRP

Read Previous

អភិបាលខេត្តបាត់ដំបង ព្រមានអ្នករត់តាក់ស៊ីទាំងអស់ កុំលួចលាក់ ដឹកពលករ គេចវេស ពីមណ្ឌលចត្តាឡីស័ក

Read Next

សម្ដេច ស ខេង អញ្ជើញប្រគល់រថយន្តជូនស្នងការខេត្ត