ព័ត៌មានទាន់ហេតុការណ៍ :

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

រថយន្តតាក់ស៊ីបុក ជាមួយបែនដឹកដី ស្លាប់៥នាក់ នឹងរបួសធ្ងន់១០នាក់

បើករថយន្តបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ នៅ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត នៅថ្ងៃស្អែក

សម្តេច ហ៊ុន សែន និង ភរិយា ចាក់វ៉ាក់សាំងកូវីដ-១៩

សម្តេច ហ៊ុន សែន ផ្ដល់ស្រះស្តុកទឹកទុកជូនកសិករស្រោចស្រពលើផ្ទៃដីដាំដុះជាង៣០០ហិកតានៅក្នុងខេត្តត្បូងឃ្មុំ

សម្ដេច ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ លោក ម៉ៃ រដ្ឋា ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៧:៥៨ ល្ងាច

អភិបាលខេត្តបាត់ដំបងប្រកាសមិនលើកលែងចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀងដែលបានប្រព្រឹត្តខុសនីតិវិធី

ខេត្តបាត់ដំបង៖លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែងចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី។

អភិបាលខេត្ត បានសង្កត់ធ្ងន់ថា នឹងមិនលើកលែងឲ្យបុគ្គលណាម្នាក់ដែលពាក់ព័ន្ធឃុបឃិតជាមួយអធិការ ស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក។

អភិបាលខេត្ត ក៏បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ កុំឲ្យពលករគេចវេស ពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការ មួយចំនួនភ្លាមៗ។

ក្នុងនោះការរឹតបន្តឹង តាមចាប់ពួកមេខ្យល់នាំពលករ ឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសំឡេង របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម។

លោក ងួន រតនៈ បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរឿន ប្រជាពលរដ្ឋ មូលដ្ឋាន ដោយធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋ នៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ ពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិត ថាខ្លួនរស់នៅជាប់ព្រំដែន គេចវេសមិនធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះអាជ្ញាធរខេត្ត នឹងជួបអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើភាគីថៃ ឲ្យរថយន្តដឹកពលករ មកតាមច្រកតែមួយ ស្រួលក្នុងការគ្រប់គ្រង។

លោកងួន រតនៈ ថ្លែងព្រមានយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ទប់ស្កាត់ ការគេចវេស ធ្វើចត្តាឡីស័ក របស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី ១៥ ខែមករា ម្សិលមិញ។

បន្ទាប់ពីរកឃើញកំហុសរបស់លោក គឹម ពន្លក ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែង មេខ្យល់ ដោយចិត្តឯង ដែលនាំពលករគេចវេស ពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ន នូវអធិការស្រុកកំរៀងរូបនេះ។

សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គឺមានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៦០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរ ក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត៕SRP

Read Previous

សម្តេច ស ខេង ណែនាំ ឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្ត ចុះបណ្តុះបណ្តាលដល់មន្ត្រីដែលបម្រើសេវាផ្ទាល់ជាមួយពលរដ្ឋ

Read Next

កាកបាទក្រហមកម្ពុជា ចូលរួមបុណ្យ៧ថ្ងៃ របស់សព លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ៥០៣