ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និងនាំយកគ្រឿងឧបភោគ-បរិភោគ ថវិកា ៥លានរៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣ ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៣៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិត ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្នុងមរណភាពដ៏ក្តុកក្តួលនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP







