ខេត្តសៀមរាប៖នៅក្នុងពិភពលោកយើងនេះ មានមនុស្សចំនួនតែ 15 ភាគរយប៉ុណ្ណោះ ដែលហ៊ានសុបិនធំនឹងដាក់គោលដៅត្រូវធ្វើនៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែយើងក៏ដឹងហើយថា គ្រប់គ្នាទទួលបានពេលវេលា 24 ម៉ោងក្នុងមួយថ្ងៃ ស្មើគ្នា ប៉ុន្តែតម្លៃនៃការប្រើម៉ោងឬក៏ពេលវេលាមិនដូចគ្នាឡើយ។
មនុស្សដែលបានផ្លាស់ប្ដូរពិភពលោក ពួកគេ ចេះប្រើម៉ោងឱ្យមានតម្លៃហួសពីអ្វីដែលយើងបានគិតនោះដោយសារតែពួកគេ ” គិតធំ “ឬក៏ពួកគេសុបិនធំ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបានឆ្លងកាត់នូវជីវិតគ្រោតគ្រាតនិងសែនលំបាក ភាគច្រើនបំផុតពួកគេកើតនៅក្នុងត្រកូល ក្រីក្រ ប៉ុន្តែដោយសារតែ ភាពមិនព្រមចុះចាញ់និងឧបសគ្គ ភាពតស៊ូនិងភាពអត់ធ្មត់ពួកគេក្លាយជាអ្នកមានដ៏អស្ចារ្យនៅក្នុងពិភពលោកយើងនេះ ព្រមទាំងផ្ដល់ឱកាសការងារជាច្រើនសម្រាប់មនុស្សលោក និងកែប្រែសេដ្ឋកិច្ចឲ្យរីកចម្រើនទៅដល់មនុស្សជាតិ។ នៅទីនេះសូមលើកយកឧទាហរណ៍មួយចំនួនដើម្បីបញ្ជាក់ជូនដល់មិត្តអ្នកអាន ដើម្បីធ្វើការពិចារណា:
1: Oprah Winfrey .
Oprah Winfrey ត្រូវបានកើតថ្ងៃទី 29 ខែមករា ឆ្នាំ 1954 ជាជនជាតិអាមេរិកាំងនិងជាម្ចាស់កម្មវិធី ” tv show”
ពីអតិតកាលអ្នកស្រីត្រូវបានគេចាប់រំលោភជាច្រើនដងកាលពីគាត់នៅវ័យកុមារភាពហើយត្រូវបានគេដេញចេញទីកម្មវិធី ‘ tv show ” ដោយសារតែរូបរាងរបស់គាត់មិនសាកសមជាមួយនឹងកម្មវិធីក៏ប៉ុន្តែ អ្នកស្រីមិនដែលបោះបង់ចោល ” សុបិនធំ ” របស់គាត់ឡើយគឺគាត់ចង់ផ្លាស់ប្ដូរពិភពលោកតាមរយៈការសម្ដែងនិងការរៀបចំរបស់គាត់ មកទាល់ពេលបច្ចុប្បន្ននេះ Oprah Winfrey មានទឹកប្រាក់ ” Net worth $ 2.6 billions ” ជាង 2 កោដិដុល្លារ ដែលជាស្ត្រីរកលុយតាមសមត្ថភាពនឹងក្លាយជាស្ត្រីអ្នកមានបំផុតក្នុងពិភពលោក នេះដោយយោងទៅតាមទស្សនាវដ្តី Forbes 2020 ។
អ្នកស្រីបានមានប្រសាសន៍នៅក្នុង TV របស់គាត់ថា ”
” នៅក្នុងជីវិត យើងបានបាត់បង់នូវអ្វីៗជាច្រើនប៉ុន្តែសូមកុំឲ្យបាត់ និងបាក់ទឹកចិត្ត យើងឱ្យសោះ”
2: Jack Ma
” គឺជាអ្នកជំនួញនិងជាអ្នកវិនិយោគផ្នែកអ៊ីនធើរណិតរបស់ជនជាតិចិន”
លោក Jack Ma កើតនៅ ឆ្នាំ 1964 ក្នុងគ្រួសារក្រខ្សត់ នៅក្នុងអតីតកាលរបស់គាត់ គាត់ត្រូវបានគេបដិសេធមិនឲ្យធ្វើការរាប់មិនអស់ប៉ុន្តែលោក Jack Ma មិនដែលបាក់ទឹកចិត្តរាល់ការបដិសេធនោះទេហើយគាត់មានសុបិន្តឱ្យក្លាយជាអ្នកបង្កើតការទិញលក់ទំនិញតាមអ៊ីនធឺណិត ខ្នាតយក្សក្នុងប្រទេសចិននិងទូទាំងពិភពលោក។
លោកបានបរាជ័យរាប់មិនអស់ មនុស្សជាច្រើនបានសើចចំអកដាក់លោក ក៏ប៉ុន្តែទាំងអស់នោះ គាត់បានបំលែងការឈឺចាប់ឲ្យក្លាយជាកម្លាំងខ្លាំងឡើង ៗ រហូតដល់ក្រុមហ៊ុនរបស់លោកឈ្មោះ ” ALIBABA ” បានទទួលល្បីល្បាញទូទាំងពិភពលោក ចំពោះការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ។
មកទល់ពេលបច្ចុប្បន្ននេះ លោក Jack Ma មានទ្រព្យ សម្បត្តិជាសាច់ប្រាក់ : Net worth 65.3 billions USD ( Forbes 2020 )
ទាំងអស់នេះគ្រាន់តែជាការលើកឡើង ចំនួនតូចមួយតែប៉ុណ្ណោះ។
សូមចងចាំថា: ការគិតធំធ្វើឲ្យយើងមានការគិតទូលាយ ពង្រីកការយល់ដឹងបានលឿន និងឆាប់យល់អំពីហេតុនិងផល អ្វីៗជុំវិញខ្លួនព្រមទាំងពិភពលោកផងដែរ។
ការគិតធំមិនមែនមានន័យថាយើងប្រថុយធំឬក៏នឹងបាត់បង់ធំនោះឡើយ ផ្ទុយមកវិញ កាកគិតធំធ្វើឲ្យយើងចេះរៀបចំចាត់ចែងការងារតូចៗលំអិត ដែលអាចគ្រប់គ្រងបានដើម្បីឲ្យបានសម្រេចកិច្ចការធំៗ ,។
ពីព្រោះពួកគេយល់ថា ” តើការរៀបចំចាត់ចែងការងារតូចលម្អិតឲ្យបានម៉ត់ចត់គឺជាការទទួលខុសត្រូវដ៏ធំបំផុតចំពោះកិច្ចការធំៗ ដែលនឹងកើតឡើងជាបន្តបន្ទាប់”។ គ្រោះថ្នាក់ទាំងឡាយឬក៏ហានិភ័យធំៗកើតឡើងចំពោះមុខជំនួញ មិនមែនដោយសារតែការគិតធំនោះទេ ភាគច្រើនបំផុតដែលកើតឡើងដោយសារពួកគេចង់បានផ្លែផ្កាលឿនចង់ឃើញលទ្ធផលលឿនដោយប្រើវិធីផ្លូវកាត់ជាច្រើន ជាងការពិចារណាម៉ត់ចត់ ហើយពុំបានយល់ហេតុផលនៃកម្លាំងការងារតូចដើម្បីឱ្យសម្រេចកិច្ចការធំនោះឡើយ។
បំណងនៅក្នុងអត្ថបទថ្ងៃនេះ សូមឱ្យមិត្តអ្នកអានធ្វើការរិះពិចារណាពីព្រោះយើងទាំងអស់គ្នាអាចគិតធំ អាចចូលរួមផ្លាស់ប្ដូរពិភពលោក អាចទទួលបានផលធំ ” តាមរយៈ៉ ការរៀបចំចាត់ចែងការងារតូចៗលម្អិតឲ្យបានមត់ចត់ និង្ ចូលរួមសហការឲ្យបានច្រើនដើម្បីពង្រីកនូវផលបរយោជន៍ទាំងសងខាង ”
ប្រសិនបើគេបានផលប្រយោជន៍ យើងបានផលប្រយោជន៍ ហេតុអ្វីយើងមិនចាប់ដៃគ្នា?
និពន្ធដោយ លោក : សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
