ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកោះកុង៖បុរសជា ថៅកែ បានស្លាប់និងតៃកុង រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងព្រឹកថ្ងៃទី ១៨ ខែកម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង ០៨និង១៥ នាទីព្រឹក ដោយរថយន្តដឹកឥដ្ឋទម្ងន់ ៥តោន ចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលឲ្យ ស្លាប់ម្នាក់ប្រុស និងរងរបួសធ្ងន់ម្នាក់ប្រុស។
រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន ធ្វើដំណើរមកពីភ្នំពេញ-មកកោះកុង បើកបរដោយឈ្មោះ ស៊ឹម កប ភេទ ប្រុសអាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា (ស្លាប់)។
បច្ចុប្បន្ន កម្លាំងជំនាញ សហការជាមួយកម្លាំងទាហាន ជួយសង្រ្គោះបឋម និងបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកឯសពរងគ្រោះ កម្លាំងកំពុង ទំនាក់ទំនងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP