ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧:០៦ ព្រឹក

ពលរដ្ឋ២៤គ្រួសារ នៅភូមិ អូរឧកញ៉ាហេង នឹងអូតាសេក ផ្តិតមេដៃបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនលោក ភឺន ផល្លា

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនលោក ភឺន ផល្លា រហូតឈានដល់ កើតមានអំពើហិង្សា បណ្តាលមនុស្សមួយចំនួនរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ករណី លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានស្នើសុំមកខ្ញុំអោយចុះទៅជួយដោះស្រាយវិវាទដ៏រោលរាលនេះ។

លោកដួង តារា បន្តថា ដោយមើ់លឃើញបងប្អូនពលរដ្ឋយើងមានទុក្ខលំបាក និងដើម្បីបញ្ចៀសរាល់អំពើហិង្សា ដែលអាចកើតមានឡើងទៀតនោះ នៅថ្ងៃទី ២៦ ធ្នូ ២០២០ ខ្ញុំបានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅទីតាំងកើតហេតុ និងជួបដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ចំនួន ១៤២គ្រួសារ ដែលបានផ្តិតមេដៃស្នើសុំជំនួយអន្តរាគមន៍ លើករណីវិវាទខាងលើ។ ខ្ញុំក៏បានចុះទៅលើកទី ២ នៅថ្ងៃទី ២៧ មករា ២០២១ និងលើកទី ៣ នៅថ្ងៃទី ២៩ មករា ២០២១ ដើម្បីសម្របសម្រួល ជាមួយក្រុមហ៊ុនលោក ភឺន ផល្លា ដែលមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ នៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចតេជោ។

ផ្អែកតាមការពិនិត្យ ឯកសារ ពាក់ព័ន្ធយ៉ាងល្អិតល្អន់ បានបង្ហាញថា លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដី ដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១០៨ ប័ណ្ណដីពីឈ្មោះ ជិន យានមីង និងប្រពន្ធឈ្មោះ ចូវ ស៊ីម៉ី ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិ អូរឧកញ៉ាហេង ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋ កំពុងរស់នៅលើដីនេះប្រមាណ ១៥% លើផ្ទៃដីសរុប។

ខ្ញុំបានចរចារ ជាមួយក្រុមហ៊ុន ឲ្យមានការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងទីតាំងរបស់ក្រុមហ៊ុនទាំងអស់ ប្រមាណ២០០គ្រួសារ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះ របស់សម្តេចតេជោ ដើម្បីកុំអោយវិវាទនេះ ក្លាយទៅជាជម្ងឺរាំរ៉ៃ។ ក្រុមហ៊ុនក៏បានឯកភាព តាមការសម្របសម្រួលរបស់ខ្ញុំ ដោយសម្រេចថា បើប្រជាពលរដ្ឋ ណា ដែលបានកាន់កាប់អាស្រ័យផល លើដី ក្រុមហ៊ុនដែលមានទំហំក្រោម១ហិកតា ក្រុមហ៊ុនសម្រេចផ្តល់ជូនទីតាំងរស់នៅអាស្រ័យផលនោះ ទៅតាមទំហំកាន់កាប់ជាក់ស្តែង។

ជាលទ្ធផល យើងបានចុះកំណត់ទីតាំងជាក់លាក់រួចស្រេច ចំពោះគឺមាន ប្រជាពលរដ្ឋ ២៧គ្រួសារ ដែលក្នុងនោះមាន ២៤គ្រួសារ បានយល់ព្រមបញ្ចប់វិវាទ ជាមួយក្រុមហ៊ុនភឺនផល្លា ហើយបានចុះកិច្ចសន្យា សះជានៅថ្ងៃទី ២៩ មករា និងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ដោយឡែកប្រជាពលរដ្ឋ ផ្សេងទៀត នៅមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្ត ដោយសារមានសកម្មភាព មួយចំនួនរារាំង មិនឲ្យប្រជាពលរដ្ឋ ទាំងនោះ មកចូលរួមដោះស្រាយ បញ្ចប់បញ្ហាវិវាទនេះ ដូចជាមានការគំរាមកំហែង ប្រើអំពើហិង្សា និងសកម្មភាពផ្សព្វផ្សាយព័ត៌មាន ដែលបង្កើតមន្ទិលសង្ស័យដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទឈរ លើគោលការណ៍ ឈ្នះឈ្នះសម្តេច ចំពោះប្រជាពលរដ្ឋ ណា ដែលបបួលគ្នាមកចូលរួមដោះស្រាយ បញ្ចប់វិវាទនេះ។

ហេតុនេះហើយ ទើបមានតែពលរដ្ឋ២៧គ្រួសារបានដោះស្រាយបញ្ចប់វិវាទ ដោយឡែកគ្រួសារផ្សេងទៀត(១១៥គ្រួសារ) កំពុងពិចារណានឹងចូលរួមនៅពេលក្រោយ។

ជាលទ្ធផល កិច្ចសន្យាសះជានិងបញ្ចប់វិវាទដែលបានធ្វើឡើង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនលោកភឺនផល្លា គឺជាការដែលបានពន្លត់ជម្លោះដ៏រាំរ៉ៃ ហើយប្រជាពលរដ្ឋ បានបន្តកាន់កាប់ ទីតាំងដីដែលខ្លួន កំពុងរស់នៅនិងអាស្រ័យផល ដោយគ្មានការរករឿងប្តឹងផ្តល់ពីក្រុមហ៊ុនទៀតឡើយ។ ពួកគេនឹងអាចទទួលបានសិទ្ធិចុះបញ្ជីកាន់កាប់ដីធ្លី ពីអាជ្ញាធរជំនាញ ឃុំ ស្រុក ខេត្ត នៅពេលដែលដីរបស់ភាគីទាំងពីរមានការទទួលស្គាល់ថា បានកាន់កាប់ត្រឹមត្រូវតាមច្បាប់ពីមុនមកមែន។

ខ្ញុំយល់ថាជម្លោះដីធ្លីខាងលើ រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន គឺមានសភាពហិង្សា ស្រួចស្រាវស្លាប់រស់ ដែលបានកើតឡើង នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះមានតែដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចទេ ទើបអាចដោះស្រាយបញ្ចប់វិវាទនានាដោយសន្តិភាពបាន។

ដំណោះស្រាយនេះ គឺនឹងបញ្ចប់វិវាទ ទាំងស្រុងដែលអាជ្ញាធរ ក៏ងាយស្រួល នឹងរៀបចំចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទៀតផង នៅពេលដែលពិនិត្យឃើញថា ពួកគេមានប្រវត្តិ បានកាន់កាប់ រស់នៅអាស្រ័យផលត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែននោះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Read Previous

ក្រុមហ៊ុនកូកាកូឡា ប្ដេជ្ញា ចូលរួមអភិវឌ្ឍ ការងារបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែល្អប្រសើរ

Read Next

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កោតសរសើរ គយខេត្តត្បូងឃ្មុំ ដែលបានប្រមូលពន្ធ យ៉ាងច្រើនសម្រាប់រដ្ឋ