ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៧:២០ ព្រឹក

នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជា នឹងអំពាវនាវ ដល់ពលរដ្ឋ ចំនួន៦ចំណុចពាក់ព័ន្ធការឆ្លង ជំងឺកូវីដសហគមន៍២០កុម្ភៈ

ភ្នំពេញ៖នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេស ទៅកាន់ ប្រជាពលរដ្ឋ ទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេច ហ៊ុន សែន បានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដោយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានរកឃើញករណី ឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។
សម្តេចតេជោ ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។

ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេច ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖

១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។

២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។

៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ

៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។

៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទាក់ទងទៅនឹងការផ្ទុះនៃព្រឹត្តិការណ៍២០ កុម្ភៈនេះ សម្តេចតេជោ មិនទាន់ចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» នេះឲ្យបានល្អប្រសើរ។

សម្តេចតេជោ ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំងអស់ ហើយរក្សាគម្លាតសុវត្ថិភាពឲ្យបានល្អប្រសើរ ហើយបើប្រជាពលរដ្ឋ គ្មានការចាំបាច់ សូមកុំចេញពីផ្ទះ។

ទោះជាមានការផ្ទុះនៃព្រឹត្តិការណ៍ ២០កុម្ភៈនេះក៏ដោយ សម្តេចតេជោមិនលុបចោលកម្មវិធីចូលរួមសន្និបាតក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារហៃយ៉ាត់ នៅក្នុងសប្តាហ៍ក្រោយនេះនោះទេនោះទេ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឱ្យពលករខ្មែរត្រឡប់ពីប្រទេសថៃដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក មិនបានចូលឆ្នាំនឹងគេទេ។

សម្តេច ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នាដោយយកចិត្តទុកដាក់៕SRP

Read Previous

លោក គន់ គីម ព្រមាន អ្នកដើរចង្អុលដី នឹងក្រុមតវ៉ា ដោយអណាធិបតេយ្យ ដោយមិនមានការលើកលែង

Read Next

សម្តេច ហេង សំរិន ជំរុញ ឲ្យមន្រ្តីបក្សគ្រប់ថ្នាក់មានភាព ស្មោះត្រង់ ក្នុងការបម្រើប្រទេសជាតិ