ខេត្តសៀមរាប៖អាជ្ញាធរស្រុកអង្គរជុំ បានរាយការណ៍ថា ផ្ទះចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ដោយបំផ្លាញ ទ្រព្យសម្បត្តិ រាប់សិបលានរៀល។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៤ និង ១០នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
អាជ្ញាធរបន្តថាម្ចាស់ផ្ទះទី១
ឈ្មោះ ឈិន ណឺ ភេទប្រុស អាយុ៥២ឆ្នាំ ឈើលើ ថ្មក្រោម ប្រក់ក្បឿង ទំហំ៨ គុណ១២ម៉ែត្រ
ឆេះទាំងស្រុង រួមទាំងទ្រព្យសម្បត្តិជាច្រើនរួមមាន : គ្រែធំៗ ៦ (ប្រភេទឈើធ្នង់) ស្មើ១៦០០០$
-សាឡុង ១ឈុត (ឈើធ្នង់) ស្មើ១៥០០$
-ប្រាក់ខ្មែរ សរុប ៣០លាន
-ប្រាក់ដុល្លា ១៨០០០ដុល្លា
-រថយន្ត ២គ្រ. (កាមរី៩១ – អ៊ីស៊ូស៊ុយ ) ឆេះអស់40%
-ម៉ាស៊ីនត្រជាក់ ទូរទឹកកក សម្លៀកបំពាក់..។
ទី២ឈ្មោះ ទុំ មករា ភេទប្រុស អាយុ៣១ឆ្នាំ ឈើលើ ថ្មក្រោម (ផ្ទះលក់ទូរស័ព្ទដៃ) ប្រក់ក្បឿង ទំហំ ១៥ គុណ៩ម ឆេះទាំងស្រុង និងអស់ទ្រព្យសម្បត្តិរួមមាន :
-គ្រែអស់ ៣ (ប្រភេទឈើធ្នង់)
-ម៉ាស៊ីនត្រជាក់ ទូរទឹកកក
-សម្លៀកបំពាក់
-មាស ប្រាក់ (ពុំមានបាត់បង់ទេ) ។
មូលហេតុតាមការសន្និដ្ឋាន បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ករណីនេះការចុះអន្តរាគមន៍ ប្រើប្រាស់ឡានទឹក ៣គ្រឿង ប្រើអស់ទឹកសរុប ៧ឡាន រួមមាន៖
-ឡានទឹកអធិការដ្ឋានស្រុកអង្គរជុំ ១គ្រឿង (ប្រើប្រាស់អស់ទឹក៤ឡាន)
-ឡានទឹកអធិការដ្ឋានស្រុកពួក ១គ្រឿ (ប្រើប្រាស់អស់ទឹក ២ឡាន)
-ឡានទឹកអធិការដ្ឋានស្រុកក្រឡាញ់ ១គ្រឿង (ប្រើប្រាស់អស់ទឹក ១ឡាន)។ ដោយបានពន្លត់រលត់ទៅវិញនៅវេលាម៉ោង ១៥និង៤៥នាទី៕SRP



