ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៥:២០ ល្ងាច

កីឡដ្ឋាន តម្លៃជាង៣លានដុល្លា ដំបូងគេ ក្នុងខេត្តកំពង់ស្ពឺ នឹងលេចរូបរាងក្នុងឆ្នាំ២០២២

ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំយុវជនកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ អមដំណើរដោយឯកឧត្តមអ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារ ទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញនៃពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង ៤ហិកតា។ កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់ លោក ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ។ គម្រោងនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គាវើលបេះដូងសប្បុរស និងពីសំណាក់ស ប្បុរសជននានាផងនោះ កីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់សម្រាប់ខេត្តកំពង់ស្ពឺនោះទេ កីឡដ្ឋាននេះក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលយុវជនក្នុងខេត្តកំពង់ស្ពឺ ដែលស្រឡាញ់ នឹងមានទេពកោសល្យក្នុងវិស័យបាល់ទាត់ឲ្យក្លាយជា កីឡាករ កីឡាការិនី ដែលមានគុណភាព និងសមត្ថភាពខ្ពស់ដែលចេញពីខេត្តកំពង់ស្ពឺ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានស្ដង់ដារអន្ដរជាតិដែលមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វិស័យកីឡាខេត្តកំពង់ស្ពឺ ជាពិសេសកីឡាបាល់ទាត់នារីដ៏ឆ្នើមបានក្លាយទៅជាជម្រើសជាតិហើយ ។ ចំពោះការកសាងកីឡដ្ឋាននេះគឺជាកន្លែងពង្រឹងសមត្ថភាពហ្វឹកហាត់យុវជន ទៅតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (មនុស្សម្នាក់កីឡាមួយប្រភេទ) ហើយកសាងនេះទោះបីយូបន្តិចតែការកសាងត្រូវមានគុណភាព និងសោភ័ណភាពជាចាំបាច់។

អភិបាលខេត្តបានបន្ថែមថា ចំពោះគុណភាព និងសោភ័ណភាព បូកទាំងការកសាងកីឡដ្ឋានសំណង់រឹងមាំ យ៉ាងហោចណាស់ក្រុមការងារចំណាយពេលវេលាយ៉ាងតិច១៥ខែចាប់ពីថ្ងៃបុកគ្រឹះទៅ ឬរួចរាល់កំឡុងមុនចូលឆ្នាំខ្មែរឆ្នាំ២០២២ ។ ការកសាងនេះដើម្បីសម្រេចបានឆ្នាំ២០២៣ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង ។

លោក អ៊ុង រដ្ឋា តំណាងក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា យើងសាងសង់នេះគឺចង់បានកីឡដ្ឋានស្ដង់ដារមួយដែលអាចប្រកួតថ្នាក់តំបន់បាន ហើយការសាងសង់នេះ ជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តកំពង់ស្ពឺ ដោយផ្អែកលើគម្រោងជារួម ដែល លោកហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាការកសាងថ្នាលកីឡាករ ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងផ្ដល់ឱកាសឲ្យប្អូនៗ ដែលមានទេពកោសល្យ បានចូលរួមលេងកីឡា ព្រោះឯកឧត្តមមានមហិច្ឆតាចង់ឃើញប្អូនៗកីឡាករជម្រើសជាតិនាថ្ងៃអនាគត កាន់តែច្រើនឡើងមានប្រភពចេញពីខេត្តកំពង់ស្ពឺ» ។

បើតាមផែនការនៃការសាងសង់កីឡដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែក ជា ២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយVIP ៣០០០កៅអី ទីលានបាល់ ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦០០០នាក់។ កីឡដ្ឋាខេត្តកំពង់ស្ពឺនេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺដែលធ្លាប់តែជាខេត្តដែលបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពលដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។

គូសបញ្ជាក់ផងដែរថា តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះនឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២៕SRP

Read Previous

គួរប្រុងប្រយ័ត្ន បុរសម្នាក់បើកម៉ូតូ បុករនាំងដាក់មុខរោងការ បណ្ដាលឲ្យងរបួសធ្ងន់

Read Next

លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការ ប្រាសាទ កណ្តាល ស្រះស្រង់