ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៥:២៥ ល្ងាច

លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការ ប្រាសាទ កណ្តាល ស្រះស្រង់

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
សម្ពោធដាក់ឱ្យដំណើរការប្រាសាទកណ្តាលស្រះស្រង់។

ពិធីនេះធ្វើនៅ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅប្រាសាទកណ្តាលស្រះស្រង់ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាជ្ញាធរជាតិអប្សរា និងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

«ការជួសជុលប្រាសាទកណ្តាលស្រះស្រង់»

ស្រះស្រង់សាងសង់ នៅលើផ្ទៃដីរាបស្មើមានបណ្តោយ ទំហំ ៧៩០ ម៉ែត្រ ពីទិសខាងកើតទៅខាងលិច និង មានទទឹងប្រវែង ៣៩០ ម៉ែត្រ ពីខាងជើងទៅខាងត្បូង ព្រមទាំងមានរានហាលនៅច្រាំងខាងលិច ដែលស្ថិតនៅចំ អ័ក្សលិច-កើតរបស់ប្រាសាទបន្ទាយក្តី។
នៅចំកណ្តាលស្រះមានប្រាសាទមួយសាងសង់ឡើងអំពីថ្មភក់ លើខឿន ថ្មបាយក្រៀមប្រាំថ្នាក់។

តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរថា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ . ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ជេន្ទ្រវរ្ម័នទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ.ស ខាងពុទ្ធសាសនាឈ្មោះ Kavindrarimathana ដោយមានគំនិតស្ថាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី១២ (គ.ស.១១៨១ ដល់ ១២១៨) ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា។

ការឯកសារសិក្សាស្រាវជ្រាវចាស់ៗ ដែលទាក់ទងនឹងរចនាសម្ព័ន្ធប្រាសាទកណ្តាលស្រះស្រង់នេះមាន តិចតួចបំផុត។
នៅឆ្នាំ១៩១៨ លោក Henri Marchal បានទៅពិនិត្យរចនាសម្ព័ន្ធប្រាសាទកណ្តាលស្រះស្រង់ ដែលនៅលើកូនកោះនោះមានសំណង់ថ្មបាយក្រៀមទ្រថ្មភក់ពីរបីដុំស្ថិតនៅទីតាំងដើម រីឯថ្មភក់ដ៏ទៃផ្សេងទៀត បានដួលរលំ។ ប្រាំពីរឆ្នាំក្រោយមក គាត់បានត្រលប់មកប្រាសាទនេះ ដើម្បីសិក្សាពីសំណល់ ថ្មបាយក្រៀម និងថ្ម ភក់ម្តងទៀត ហើយគាត់សង្កេតឃើញថាក្រៅពីថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅរាយប៉ាយនោះ នៅមាន

សំណង់ថ្មបាយក្រៀមដែលនៅរក្សាជំហរបានល្អ បើទោះបីជាសំណង់នោះបានសឹករិចរិលខ្លាំងពិបាកមើលរូបរាង ដើមក៏ដោយ។
ក្រោយមកក្នុងខែឧសភា ឆ្នាំ១៩៣២ លោកHenri Marchal បានទៅថតរូបស្ថានភាពប្រាសាទ ហើយគាត់សង្កេតឃើញមានសំណង់ថ្មបាយក្រៀមទ្រថ្មភក់កម្ពស់១,៣០ម៉ែត្រ និងថ្មដែលផ្សេងទៀតបានរលំខ្នាត ចេញពីអង្កត់ផ្ចិតទួលចម្ងាយប្រមាណពី៥ ទៅ ៦ ម៉ែត្រជុំវិញ។

ដោយសង្កេតឃើញរចនាសម្ព័ន្ធប្រាសាទដួលរលំស្ទើរទាំងស្រុង និងស្ថានភាពថ្មីមានសភាពពុកផុយ

អាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាគម្រោងជួសជុលប្រាសាទនេះឲ្យមានរូបរាងឡើងវិញ ដើម្បីថែរក្សា និងលើក តម្លៃប្រាសាទឲ្យបានរឹងមាំ គង់វង្ស យូរអង្វែង។ គម្រោងនេះបានទទួលការឧបត្ថម្ភថវិកាចំនួន ១៩០.០០០ ដុល្លារ អាមេរិក ពីលោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះ សទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា។

សូមជម្រាបថាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុល ប្រាសាទកណ្តាលស្រះស្រង់ ហើយត្រូវរង់ចាំរហូតដល់ពេលទឹកស្រកទើបអាចសាងសង់ទំនប់ព័ទ្ធជុំវិញដើម្បីធ្វើ ការជុលជុលបាន។
គម្រោងជួសជុលរចនាសម្ព័ន្ធប្រាសាទនេះ យើងចាំបាច់ត្រូវធ្វើការសិក្សាលើឯកសារចាស់ៗ ការផ្ដុំថ្មប្រាសាទឡើងវិញ ព្រមទាំងការធ្វើកំណាយស្រាវជ្រាវដើម្បីស្វែងយល់ និងកំណត់ពីរូបរាងដើមនៃប្រាសាទ ដោយគោរពតាមធម្មនុញ្ញអង្គរ។ ក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា យើងប្រទះឃើញមានវត្ថុសំខាន់ៗជា ច្រើនដូចជា គ្រាប់កួតត្រីសូល៍ធ្វើពីលោហៈ អណ្តើកថ្ម ក្បាលនាគ ជាដើម ដែលវត្ថុបុរាណទាំងនោះត្រូវបានយក ទៅរក្សាទុកបានយ៉ាងត្រឹមត្រូវ និងដាក់តាំងបង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរព្រះនរោត្តម សីហនុ អង្គរខេត្តសៀមរាប។

ការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់នេះ បានចាប់ផ្តើមនាដើមឆ្នាំ២០២០ ដោយអ្នកជំនាញជាតិ នៃអាជ្ញាធរជាតិអប្សរា ហើយបានបញ្ចប់ទាំងស្រុងដោយជោគជ័យដោយប្រើរយៈពេល ១២ខែ៕SRP

Read Previous

កីឡដ្ឋាន តម្លៃជាង៣លានដុល្លា ដំបូងគេ ក្នុងខេត្តកំពង់ស្ពឺ នឹងលេចរូបរាងក្នុងឆ្នាំ២០២២

Read Next

លោក អ៊ុន ចាន់ដា ប្រាប់ក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គមឲ្យចងក្រងជាក្រុមដេីម្បីផ្សព្វផ្សាយព័ត៌មាន