ខេត្តព្រះវិហារ៖លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញសម្ពោធ អគារស្នាក់ការថ្មី របស់ គណបក្សប្រជាជនកម្ពុជា ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងសមទ្ធិផល ជាច្រើនទៀត តម្លៃជាង១០០លានរៀល។
ពិធីសម្ពោធ ធ្វើឡើង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។
ដោយមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។
លោក មាស សុភា បានមានប្រសាសន៍ថា សមិទ្ធិផលថ្មីដែលសម្ពោធ នៅថ្ងៃនេះ ជាសមិទ្ធិផល រួមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានមកពីការចូលរួមចំណែក ដោយការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ដែលជាវប្បធម៌នៃសិល្បះចែករំលែកគ្នា។
លោក មាស សុភា ក៏បានថ្លែងនៅការអរគុណដល់ក្រុមការថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដែលបានខិតខំរួមសហការគ្នាកសាងអគារស្នាក់ការគណបក្សបានគ្រប់ឃុំទាំង៥៕SRP







