ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

អាវុធហត្ថស្រុកជីក្រែងចាប់ខ្លួនបុរស៥នាក់ករណីគ្រឿងញៀន

ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៤:២៦ ល្ងាច

លោក សឹង្ហ សំរឹទ្ធិ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តសៀមរាប

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ សមាជិកសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ តំណាង សភាពាណិជ្ជកម្មខេត្ត សៀមរាប-ឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១។

ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នេះធ្វើក្នុងគោលដៅទី២ នៅស្រុកវ៉ារិន និង ស្រុកអង្គរជុំ ដែលបានប្រារព្ធធ្វើឡើង នៅសាលាស្រុកអង្គរជុំ ក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមជម្រាបថាក្នុងវេទិកានេះ លោក អ៊ាន ឃុន ប្រធានអង្គប្រជុំ បានទទួលយក សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន១១ ចំណុច ដោយបានដោះស្រាយផ្ទាល់បាន ៩ចំណុច និង ២ចំណុចទៀត ដោះស្រាយ ជាលាយលក្ខ័អក្សរក្នុងពេលក្រោយ៕SRP

Read Previous

អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់មាតាទារកទាំងអស់ឲ្យពិនិត្យផ្ទៃពោះយ៉ាងតិច៤ដងមុនពេលសម្រាល

Read Next

លោក អ៊ុន ចាន់ដា អំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះនឹងទើបសម្រាលកូនទៅពិនិត្យថែទាំសុខភាពឲ្យបានទៀងទាត់