ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:១១ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

អភិបាលខេត្តកំពង់ចាម​ ព្រមានក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានព្រមានក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ការ​ដេញ​ថ្លៃ​គម្រោង​
មូលនិធិ​ឃុំ​។

ការ​ព្រមាន​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃ​ទី​៦​ ខែមេសា ព្រឹកមិញនេះ។

ពាក់ព័ន្ធបញ្ហានេះលោកបានប្រាប់
ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ជារឿយៗ​ទៀត​ផង​។

ថ្លែងក្នុងកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ ដែល​ជា​ម្ចាស់​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​​ មុន​នឹង​ចុះហត្ថលេខា​ទទួល​យក​ នូវ​គម្រោង​សាងសង់​អ្វី​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​ការ​ ដេីម្បី​ចៀសវាងការ​ខូចខាត​ផលប្រយោជន៍​រួម​ ហេីយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​។ ដោយឡែកចំពោះ​ក្រុមហ៊ុន​ដែល​សាងសង់​សំណង់​គ្មាន​គុណភាព​ ត្រូវ​ធ្វើការ​រាយការណ៍​ ដេីម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ មេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ៕SRP

Read Previous

បញ្ជាការដ្ឋានអង្គរក្ស ចូលរួមថវិកា ២០០លានរៀល ជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

Read Next

ចាប់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែ ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ញ៉ុកមាត់ ចាក់កាវ៥០២