ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:៣៦ ព្រឹក

ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ តើអ្នកណាលាក់សំណាងរបស់ខ្ញុំ?

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទរបស់លោកមួយថា៖ តើអ្នកណា លាក់សំណាងរបស់ខ្ញុំ?

លោក សឿន តុលា បានសរសេរថា៖
មនុស្សក្នុងលោកយើងនេះ តែងតែចង់បាន ” សំណាង ឬសំណាងល្អ ” ដោយសារតែចង់បាននូវផលល្អ ឬឲ្យទៅជាសំណាងល្អ ពួកគេតែងតែមានជំនឿរៀងខ្លួន មានដូចជាជំនឿអរូបិយ ជំនឿជឿជាក់លើខ្លួនឯង ឬជំនឿផ្សេងៗ ដែលមិនអាចបរិយាយរៀបរាប់អស់។

រីឯទំហំ លទ្ធផល ដែល ធ្វើឲ្យគាប់ចិត្ត ឬឈឺចាប់ ក៏មិនអាចកើតឡើងស្មើៗគ្នា ដល់មនុស្សគ្រប់ៗគ្នាបានឡើយ។
តាមភាពជាក់ស្ដែង សំណាង កើតឡើង នៅពេលដែលយើងរុករក អត់ធ្មត់ តស៊ូនឹងការលំបាក ជាមួយនឹងគោលដៅ សូមលើកឧទាហរណ៍ថា ” ប្រសិនបើយើង ដាំដើមស្វាយ យើងមានពេលគ្រប់គ្រាន់ ថែទាំ យើងដឹងទទួលផលផ្លែស្វាយ ” តើផ្លែស្វាយដែលយើងទទួលបាន កើតចេញពីការបន់ស្រន់ឬ? តើធ្លាក់ពីលើមេឃ មកមែនទេ?
ការរកប្រភពដីដាំ ត្រូវការពេលវេលា
ការរុករកភពទឹកដាំ ត្រូវការពេលវេលា
ការរុករកជំនាញដាំ ត្រូវការពារវេលា
ការប្រមូលផលវេចខ្ចប់ ត្រូវការពេលវេលា។

អ្នកមានសំណាង ពួកគាត់មានសំណាង ពីព្រោះពួកគាត់បង្កើតសំណាង ដោយខ្លួនឯង ដោយការហាត់លត់ដំខ្លួន ដើម្បីទទួលសំណាង ដែលពួកគាត់ចង់បាន។

អ្នកមានសំណាង តែងតែរុករក និងកត់សម្គាល់ ចំណុចវិជ្ជមាន ឬ រឿងល្អៗកើតឡើងប្រចាំថ្ងៃ ពីព្រោះ ពួកគេទទួលស្គាល់ថា ” ធ្វើរឿងល្អតូចៗ ជាប្រចាំ គឺជាការបង្កើតឲ្យមានភាពទទួលខុសត្រូវ លើផលវិជ្ជមាន ដ៏ធំមួយ ក្នុងពេលអនាគត ” រឿងភាគចាស់ខ្មែរបូរាណរបស់យើង ពោលថា ” ដំណក់ទឹកត្នោតផ្អែម ស្រក់ មួយដំណក់ម្ដង មួយដំណក់ម្ដង តក់ៗធ្វើអោយពេញបំពង់”
រីឯអ្នកគ្មានសំណាងវិញ ពួកគេតែងតែចំណាយពេល ទម្លាក់កំហុសទៅលើអ្នកដទៃ ឬស្ដីបន្ទោស នៅពេលដែលកិច្ចការបរាជ័យ ជាទូទៅ ពួកគេងាយបោះបង់ ងាយប្ដូរចិត្ត មិនស៊ូទ្រាំ តស៊ូ និងអត់ធ្មត់ ចំពោះការលំបាកឡើយ។ អ្វីដែលពួកគេចង់បាន គឺភាពងាយស្រួល គឺពួកគាត់ មិនចង់គិត មិនចង់ឮ ហើយក៏មិនចង់ដោះស្រាយអ្វីដែរ ជាទីអវសាន ពួកគាត់ គឺជាអ្នករងគ្រោះ ដោយខ្លួនឯង។

ជាការពិតណាស់ មនុស្សមានសំណាង និងមនុស្សគ្មានសំណាង ធ្វើដំណើរលើដងវិថីជីវិត ផ្ទុយស្រឡះពីគ្នា ពីព្រោះពួកគេ មានជំនឿផ្ទុយគ្នា ទង្វើផ្ទុយគ្នា និងលទ្ធផលផ្ទុយគ្នា ។ ប្រសិនបើ អ្នកគ្មានសំណាង ផ្លាស់ប្ដូរវិធីគិត និងពង្រីកបន្ថែមនូវកម្រិតជំនឿ ដើម្បីរៀនឲ្យបានទូលំទូលាយ ពួកគេនឹងមានឱកាសទទួលបានសំណាង។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម

Read Previous

លោក កង សៅគុណចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្ទាក់

Read Next

ក្រុមអាជ្ញាធរនាំគ្នាស្រង់ខ្មោចនាវាចម្បាំង​១គ្រឿង​ ចេញ​ពី​ទឹក​ទន្លេ​មេគង្គ​ ​