ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១០:៣១ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

អ្នកនាំពាក្យ ប្រកាសច្រានចោលទាំងស្រុងចំពោះ អ្នកបានបង្ហោះថា លោក ម៉ៅ អាយុទ្ធ ទទួលមរណភាព គឺជាព័ត៌មានមិនពិត!!

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ភ្នំពេញ៖លោកមាស សោភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១នេះថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មាន ដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។

លោកមាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា។
ទន្ទឹមនេះគ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺឯកឧត្តមផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញ ទឹកដោះគោ (អេនសួរ)ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកឯកឧត្តម នៅពេលរសៀល និងពេលថ្ងៃត្រង់។ ជាងនេះទៀត ក្រុមគ្រួសារឯកឧត្តម ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ ឯកឧត្តម ពិសាររួចរាល់អស់ហើយ៕SRP

Read Previous

លោកទៀ សីហា៖ ពលរដ្ឋ អាចមកដាក់ពាក្យស្នើសុំការតបណ្តាញលូ នៅរដ្ឋបាលក្រុងសៀមរាប រៀងរាល់ម៉ោងធ្វើការ

Read Next

ពលរដ្ឋ៦៣៨គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប