ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៥:១៨ ព្រឹក

ក្រសួងកសិកម្ម ប្រគល់អង្ករ៧៨តោន ដល់សាលាក្រុងភ្នំពេញ

ភ្នំពេញ៖លោកវេង សខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង តំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ នៅថ្ងៃនេះបានយកអង្ករចំនួន ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបី ទៅប្រគល់ជូន សាលាក្រុងភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀងដោយសារការរីករាលដាលជំងឺកូវិដ-១៩ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ (ចំនួន ២ ៥៨៣ គ្រួសារ)។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាជាភាគីម្ចាស់ផ្ទះ បានរៀបចំដឹកនាំកិច្ចប្រជុំប្តូរវេន ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ព្រមទាំងមានកិច្ចប្រជុំអមពីរទៀតគឺ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ាន បូកឥណ្ឌា ។ ដោយឡែក ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ានបូកបី រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ស្បៀងជាអង្ករចំនួន ៣០០ តោន របស់កម្មវិធីស្បៀងបំរុងអាស៊ានបូកបី ជូនមកប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៧ ៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន៦ គឺខេត្តបន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ បាត់ដំបងចំនួន ១ ៥០០គ្រួសារ ពោធិ៍សាត់ចំនួន ១ ២០០គ្រួសារ កំពង់ធំចំនួន ១ ០០០គ្រួសារ ព្រៃវែងចំនួន ១ ០០០គ្រួសារ និងខេត្តត្បូងឃ្មុំចំនួន ១ ២០០គ្រួសារ ដោយជនរងគ្រោះមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម។
ជំនួយនេះបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាពលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវិដ-១៩យ៉ាងធ្ងន់ធ្ងូរ។ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បីធ្វើការចែករំលែកស្បៀងចំនួន ៧៨ តោន ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងតំបន់ក្រហម (តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១)៕SRP

Read Previous

លោកអ៊ុន​ ចាន់ដា​៖ អគារមន្ទីរពេទ្យមេគង្គកំពង់ចាម រៀបចំនឹងដាក់ឲ្យដំណើរការនាសប្តាហ៍ខាងមុខ

Read Next

រដ្ឋមន្ត្រី វេង សាខុន៖ ការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ សម្រេចបាន ជាង ២,០៩ ពាន់លានដុល្លារ