ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:២៨ ព្រឹក

សម្ដេចតេជោនិងភរិយា ផ្ដល់ស្រូវពូជ៣២តោន ជូនដល់អតីតយុទ្ធជន ចំនួន២០៨គ្រួសារ នៅស្រុកចុងកាល់

ខេត្តឧត្ដរមានជ័យ៖ស្រូវពូជ ចំនួន៣២តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកហួត សុធី ស្នងការនគរបាល និងជាប្រធានគណៈកម្មាធិការស.អ.កខេត្ត ចែកជូនដល់គ្រួសារ អតីតយុទ្ធជន ចំនួន២០៨ គ្រួសារ នៅភូមិ ស្រះទឹកតេជោសែនជ័យ ឃុំ-ស្រុកចុងកាល់ ដោយក្នុង ០១គ្រួសារទទួលបានស្រូវពូជ ១០០គក្រ ដើម្បីយកទៅបង្ករបង្កើនផល។

ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ នឹងការផ្ដល់អំណោយស្រូវពូជ ដល់គ្រួសារខាងលើនៅរសៀលថ្ងៃទី៣០ ខែមេសា នេះ លោក ហួត សុធី បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកគន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងណែនាំដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវថែទាំសុខភាពឱ្យបានល្អ៕SRP

Read Previous

ប៉ូលិសស្រុកជីក្រែង បង្រ្កាបរថយន្តដឹកឈើមួយគ្រឿង

Read Next

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា​បានពន្យល់ថា ហេតុអ្វីអ្នកសារព័ត៌មាន​ត្រូវ​រៀនជំនាញវិជ្ជាជីវៈ?