ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:៣២ ព្រឹក

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។

សេចក្ដីថ្លែងការណ៍ បាន​សរសេរថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិង​អន្តរជាតិ អបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធាន​បទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ នៅក្នុងឱកាសនេះ ហើយមុនដំបូងបំផុត ស.ស.ស.ក សូមបន់ស្រន់ និងជូនពរដល់មិត្តសារព័ត៌មានមួយចំនួននៅកម្ពុជា ដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ ឲ្យឆាប់ជាសះស្បើយ បានវិលទៅជួបជុំគ្រួសារនិងបន្តការងារតទៅទៀត។

សេចក្ដីថ្លែងការណ៍ដដែល បានសរសេរបន្តថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា នៅចំពោះមុខនេះ «សិទ្ធិរស់រានមានជីវិត» គឺមានតម្លៃចាំបាច់ជាងអ្វីទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារបានល្អប្រសើរ នោះទើបមនុស្សគ្រប់គ្នា មានឱកាសបន្តអនុវត្តសិទ្ធិដទៃទៀត រួមទាំងការអនុវត្តពេញលេញនូវសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិផងដែរ។

ក្នុងន័យនេះ ស.ស.ស.ក សូមទាញការកត់សំគាល់ និងសូមចូលរួមអំពាវនាវដល់មិត្តសារព័ត៌មានជាតិនិងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមដូចតទៅ៖

ទី១. យើងបានឃើញយ៉ាងច្បាស់ថា ជំងឺកូវីដ-១៩ មានឥទ្ធិពលយ៉ាងខ្លាំង កែប្រែទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន និងមានសម្ពាធលើប្រក្រតីភាពសង្គមជាទូទៅ នៅគ្រប់ទីកន្លែងលើពិភពលោក។ សូម្បីតែ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ចាប់តាំងពីឆ្នាំមុននិងនៅឆ្នាំនេះ គឺនៅទូទាំងពិភពលោកមិនអាចប្រារព្ធធ្វើបានទេ ហើយរបៀបរបបនៃការបំពេញការងាររបស់អ្នកសារព័ត៌មាននៅគ្រប់ទីកន្លែងបានកំពុងបន្តប្រែប្រួលគួរឲ្យកត់សំគាល់។ ស.ស.ស.ក សូមចូលរួមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាណចិត្តម្ចាស់អង្គភាពនិងម្ចាស់ស្ថានីយ៍ ដែលបានគិតគូរដល់សុខទុក្ខនិងជីវភាពនៃបុគ្គលិក ដោយបានផ្តល់ថវិកានិងស្បៀងអាហារជូនបុគ្គលិក។ ស.ស.ស.ក ក៏កត់សំគាល់ដោយការខកចិត្តដែរ ដែលម្ចាស់ស្ថានីយ៍មួយចំនួនបានឆក់ឱកាសនេះកាត់ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ និងបន្តកាត់ប្រាក់ខែបុគ្គលិកជាបន្តបន្ទាប់ដោយគ្មានផ្តល់ជម្រើស និងជាការឆាប់ពេកក្នុងការធ្វើបែបនេះ។

ទី២. យើងទទួលស្គាល់ថា នៅឆ្នាំ២០២១នេះ ពិភពលោកទាំងមូលរួមទាំង ព្រះរាជាណាចក្រកម្ពុជាយើងផង កំពុងបន្តទទួលរងនូវការយាយីយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ហើយករណីនៅកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងទេសចរណ៍ រួមទាំងតំបន់ខ្លះទៀតនៃកម្ពុជា ដើម្បីការពារឲ្យបាននូវសុវត្ថិភាពអាយុជីវិតប្រជាជន ដែលជាប្រជាជាតិមួយធ្លាប់បានឆ្លងកាត់ បទពិសោធន៍ការលំបាកនានាច្រើនដំណាក់កាល ឲ្យរក្សាបាននូវ ថាមភាព លទ្ធភាព សមត្ថភាព និងកម្លាំងអាចស្ទុះងើបឡើងវិញឲ្យបានឆាប់រហ័សឆ្លងផុតគ្រាលំបាកនេះ។

ទី៣. យើងត្រូវតែទទួលយកការប្រែប្រួលនៃឥរិយាបទសង្គមនេះ និងចូលរួមដាក់ខ្លួនជាផ្នែកមួយនៃដំណោះស្រាយសម្រាប់សង្គមជាតិរបស់យើង។ ក្នុងន័យនេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយនូវវិធានការចាំបាច់នានា បម្រើដល់ការយល់ដឹងរបស់សាធារណៈជនអំពីសុវត្ថិភាពសុខភាព និងសេវាចាំបាច់នានា ដែលអាចជួយឲ្យប្រជាជនយើងគ្រប់ទីកន្លែងបានជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ និងហានីភ័យដទៃទៀត។

ទី៤. សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចែករំលែកជាមួយមិត្តសារព័ត៌មានកម្ពុជា និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមថា ទោះបីពិភពលោកកំពុងរងការយាយីដោយមេរោគនិងជំងឺកូវីដ-១៩ ក៏ប៉ុន្តែបរទេសខ្លះនៅមានលទ្ធភាពប្រើប្រាស់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងយុទ្ធនាការព័ត៌មាន ជួរមុខ បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជារបស់ខ្លួន។ ក្រុមបុគ្គលដែលដាក់ខ្លួនបម្រើមនោគមន៍វិជ្ជាបរទេស ឬភាពក្រអឺតក្រទមជ្រុលនិយមរហូតបាត់ព្រលឹងជាតិ គឺមិនមែនជាទង្វើដែលបម្រើឲ្យប្រយោជន៍សាធារណៈនោះទេ។ ប្រវត្តិសាស្ត្របង្ហាញរួចហើយ គឺពួកគេគ្រាន់តែជាឧបករណ៍បំបែកបំបាក់និងបំផ្លិចបំផ្លាញប៉ុណ្ណោះ។

ទី៥. ក្នុងន័យនេះ ស.ស.ស.ក សូមអំពាវនាវដល់មិត្តសារព័ត៌មានជាតិ និងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមបន្តអនុវត្តនូវប្រសាសន៍ដ៏ពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន គឺ «អ្នកសារព័ត៌មាន៖ កុំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ហើយជៀសវាងឲ្យបានដាច់ខាតនូវ «៤កុំ»៖

កុំការផ្សាយខ្លឹមសារដែលបន្ទច់បង្អាក់ឬប្រមាថទឹកចិត្ត នៃការខិតខំរបស់អ្នកសង្គ្រោះជីវិតមនុស្សនៅជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលមានតួនាទីភារកិច្ចឯទៀត។

កុំធ្វើជាឧបករណ៍នៃព័ត៌មានទុច្ចរិត

កុំធ្វើជាមធ្យោបាយចែកផ្សាយព័ត៌មានមិនពិត

កុំតាំងខ្លួនជាអ្នកអត្ថាធិប្បាយបែបញុះញង់ អុជអាល បំភ្លៃ បំភ្លើស និងបំភ័ន្តការយល់ដឹងរបស់សាធារណៈជន។

ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា សេរីភាពព័ត៌មាននិងសិទ្ធិបញ្ចេញមតិ គឺពិតជាមានសារសំខាន់ ក្នុងដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិ។ ពិតណាស់ សំឡេងខ្លះមិនត្រូវបានឮ។ បញ្ហាខ្លះត្រូវបានលាក់ ឬបិទបាំង ដែលទាមទារការចូលរួមផ្សព្វ​ផ្សាយ​ឲ្យថ្នាក់ដឹកនាំបានដឹងនិងដោះស្រាយទាន់ពេលវេលា។

ប៉ុន្តែរាល់សកម្មភាពរបស់យើង ក៏ត្រូវតែមានស្មារតីផ្សារភ្ជាប់នឹងក្រមសីលធម៌ សុជីវធម៌ និងការទទួលខុសត្រូវជានិច្ចគឺ «ផ្សាយការពិត តែមិនអុជអាល»។ សូមជូនពរដល់មិត្តសារព័ត៌មាន និងមិត្តដែលនិយមប្រើបណ្តាញសង្គមទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត នៅក្នុងអាជីពនិងការងារ ជាមួយនឹងការតម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយមគឺ «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕SRP

Read Previous

លោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក ផ្តល់អំណោយ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា ភូមិជ្រៃចំនួន២០គ្រួសារ

Read Next

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមធ្វេីចត្តាឡីស័ក​ និងស្ថានភាពបិទខ្ទប់ភូមិ​ នៅក្នុងស្រុកចំការលេី