ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៥:១៦ ព្រឹក

កាយដីលក់ ជាច្រើនថ្ងៃ ទើបសមត្ថកិច្ច ចុះទៅហាមឃាត់ថា អត់ច្បាប់

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៣ ខែឧសភា ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងកាយយកអាចម៍ដី មួយកន្លែងដោយរកឃើញថាគ្មានច្បាប់អនុញាត ដោយ(កំពុងដំណើរការស្នើសុំច្បាប់)។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកាយដីឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន៕SRP

Read Previous

លោក ជាម ច័ន្ទសោភ័ណ ចុះ សួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងពិនិត្យ ស្ថានភាព បិទខ្ទប់ភូមិ

Read Next

រកឃើញ រថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន​១០គ្រឿង នៅស្រុកសូទ្រនិគម