ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:១២ ព្រឹក

អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ដែលទទួលបានអំណោយ ទៅ​​ជួសជុលផ្ទះឡើង​វិញ​

GoalPropertyService

ខេត្តកំពង់ចាម​៖ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នៅព្រឹកមិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាងផ្ទះឡើង​វិញនឹង ត្រូវបន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផល ឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​។

លោក អ៊ុន​ ចាន់ដា​ ក៏បានណែនាំដល់ពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​មាន​​ភ្លៀង​ ​ខ្យល់​ ផ្គរ​ រន្ទះ​ ព្រោះកត្តា​​ធម្មជាតិ​ទាំងនេះវា​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​។ លោកក៏បានអំពាវនាវ​ឲ្យ​​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​ និង២ចូលរួម​ ជាពិសេស​ ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ​ ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ម្សិលមិញដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួនទៅ​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​ផងដែរ​៕SRP

Read Previous

ក្រុមមន្ត្រីនាំគ្នាលើកដាំដើមពោធិ៍ «អ្នកតាក្រហម ក» ឡើងវិញបន្ទាប់ពីបានដួលរលំ

Read Next

ឈាមស្រែកស្បែកហៅ ចាប់ខ្លួនប្ដីដែលបានសម្លាប់ ស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប