ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:២១ ព្រឹក

ឈាមស្រែកស្បែកហៅ ចាប់ខ្លួនប្ដីដែលបានសម្លាប់ ស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប

GoalPropertyService

ខេត្តសៀមរាប៖នៅទីបំផុតបុរសជាជនដៃដល់ ដែលបានសម្លាប់ ស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប ត្រូវបាន ចាប់ខ្លួនបានហើយ។

ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១៩និង៥០នាទីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១ នៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប សហការជាមួយអាវុធហត្ថខេត្តបាត់ដំបង។

នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាបលោក សៀក សោភា បានប្រាប់«បណ្ដាញសៀមរាបប៉ុស្តិ៍» ថាជនសង្ស័យមានឈ្មោះម៉ឺន វិមល ភេទប្រុស៣៤ឆ្នាំមុខរបរមិនពិតប្រាកដស្រុកំណើតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោក សៀក សោភា បានបន្តថាតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងនដឹកនាំបញ្ជាផ្ទាល់ពីលោកថា ដាលុច មេបញ្ជាការងកងរាជអាវុធហត្ថខេត្តសៀមរាប  ដោយមានការសម្របសម្រួលពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប កម្លាំងការិយាល័យជំនាញបានសហការណ៍ ជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ឆ្នាំង អាវុធហត្ថខេត្តតាកែវ អាវុធហត្ថខេត្តបាត់ដំបង ឈានដល់ការចាប់ខ្លួនជនដៃដល់តែម្ដង។

លោកបានបន្តថាក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាព «ខ្លួនពិតជាបានចាក់សម្លាប់ទៅលើឈ្មោះអ៊ុនចន្ថា ភេទស្រី អាយុ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩និង០០នាទីថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ត្រង់ចំណុចផ្ទះជួលប្រាប្រាកដមែន»«មូលហេតុជនសង្ស័យចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះ បាននិយាយរករឿងឈ្លោះជាមួយជនសង្ស័យរឿងដែលជនរងគ្រោះ យកខ្លួនធ្វើប្តីដែលខាងបងប្អូនជនរងគ្រោះ មិនពេញចិត្តហើយជនរងគ្រោះ មានការប្រច័ណ្ឌ ដោយជនរងគ្រោះ និយាយរករឿងខ្លួនរហូត ខ្លួនក៏ខឹងទ្រាំមិនបានក៏យកអង្រែវាយក្បាលជនរងគ្រោះសន្លប់ ហើយបានយកកាំបិទចិតបន្លែចាក់សម្លាប់ជនរងគ្រោះតែម្តង

បើតាមមន្ត្រីអាវុធហត្ថបន្តថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារ

1.ម៉ូតូម៉ាកហុងដា click ពណ៌សពាក់ស្លាកលេខភ្នំពេញ១HE-៩៦០៣

2.ទូរស័ព្ទម៉ាក០១គ្រឿងម៉ាកPOCO PHONE

-បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងប្រគល់ឲ្យការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថាហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១នៅចំណុចផ្ទះជួល ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ដែលទទួលបានអំណោយ ទៅ​​ជួសជុលផ្ទះឡើង​វិញ​

Read Next

ការកាប់បំផ្លាញព្រៃឈើ ក្នុងស្រុកកែវសីម៉ា នៅតែបន្តកើតមាន