ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:១៦ ព្រឹក

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

GoalPropertyService

ខេត្តកំពង់ចាម៖អភិបាលខេតកំពង់ចាម​ លោកអ៊ុន ចាន់ដា បានជំរុញឲ្យពលរដ្ឋប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព និងការ​កាត់បន្ថយ​ភាព​ក្រីក្រ​។

លោកបន្តថាអាជ្ញាធរបាន​គិតគូរ​ដល់ការលេីក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័​ ដោយ​ថ្មីៗ​នេះ​ បាន​ធ្វេី​ការ​ស្ថាបនា​ផ្លូវកៅស៊ូ​​​១ខ្សែ​ ចេញ​ពី​វត្ត​បឹងស្នាយ​រហូត​ដល់​ភូមិ​តាមាង​ ​ស្រុកកំពង់សៀម​ ឲ្យបាន​រួចរាល់​ក្នុង​អំឡុង​ខែ​១១​ ឆ្នាំ​២០២១ខាងមុខ​នេះ​ ដែល​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រកប​មុខរបរ​ផ្សេងៗ​ កាន់តែ​​ប្រសើរ​ឡើង​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ៧០គ្រួសារ​ ក្នុង​សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ កាលពី​រសៀល​ថ្ងៃនេះ។

លោកបាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ គ្រោះធម្មជាតិ ដែល​បានបង្ក​ការ​រំខាន​ ដល់​ការ​រស់នៅ​ ក៏ដូចជា​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​ របស់​ពលរដ្ឋ​ ​ស្របពេលកំពុង​ជួបប្រទះនូវ​ផលលំបាក​នៃ​ជំងឺ​កូវីដ​-១៩​។ លោកថាទោះជា​យ៉ាងណា​អាជ្ញាធរ​បាន​ខិតខំ​រិះរក​វិធី​ដោះស្រាយ​ តាម​រយៈ​អំណោយ​មនុស្សធម៌​ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មាន​លទ្ធភាព​កសាង​លំនៅឋាន​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល ផងដែរ​៕​SRP

Read Previous

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

Read Next

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប