ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:៣២ ព្រឹក

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

GoalPropertyService

ខេត្តបាត់ដំបង៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយជូនអង្គភាពកងកម្លាំង និងប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង។

អំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលត្រូវបានប្រគល់ជូននៅក្នុងរយៈពេល១ខែ នៃខែមេសា ឆ្នាំ២០២១នេះ រួមមាន អាកុល១៨.១១០ដប, ម៉ាស់១៤១.១០០ម៉ាស់, អង្ករ២៤តោន, ទឹកត្រី ទឹកស៊ីអ៊ីវ ៦៩៧យួរ, ត្រីខ ១៩៨កេស, មី៨៩៦កេស, ទឹកក្រូច៩០កេស, ទឹកសុទ្ធ១.៨៥៥កេស, អំបិល៤៣០គីឡូក្រាម, ស្ករស៩២៥គីឡូក្រាម, ប៊ីចេង១៦៥ថង់, បន្លែគ្រប់មុខ៤០០គីឡូក្រាម, សង្កសី៥៨២បន្ទះ និងថវិកាចំនួន២០.០០០.០០០រៀល

អំណោយដូចបានបញ្ជាក់ខាងលើនេះ ត្រូវបានបែងចែក និងប្រគល់ជូនទៅកាន់កម្លាំងវរៈព្រំដែនទាំង៤ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កម្លាំង៤អង្គភាពទិសទី២ចំណុះឱ្យយោធភូមិភាគ៥, ប្រជាពលរដ្ឋទូទៅ និងអាជីវករតាមបណ្ដាផ្សារធំៗ ទាំង១៤ក្រុងស្រុកក្នុងខេត្តបាត់ដំបង, ប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពស្ថិតក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយមហាន្តរាយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់តាមបណ្ដាស្រុកមួយចំនួនទៀត៕SRP

Read Previous

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

Read Next

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១