ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:៣៨ ព្រឹក

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

GoalPropertyService

ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ទករណីកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹក ក្នុងតំបន់អភិរក្សជលផល ដោយធ្វើគម្រោងពុះជាឡូតិ៍លក់។

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅរសៀលថ្ងៃទី១៧ខែឧសភានេះថា ជនសង្ស័យទាំង០៨នាក់ ១.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេការរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

២.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរអ្នកកាសែត

៣.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ៣១ឆ្នាំមុខរបរបើកអេសស្កា

៤.ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកអេសស្កា

៥.ឈ្មោះ មក់ វាសនា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកអេសស្កា

៦.ឈ្មោះ សាវ គឹមឈឿន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកគោយន្តច្នៃដឹកដី

៧.ឈ្មោះ ឡា សំណាង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរបើកឡានដឹកដី

៨.ឈ្មោះ￸ ហៀង គិមហេង ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ។

មន្ត្រីអាវុធហត្ថបន្តថាការចាប់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងរួមមាន៖

១.ត្រាក់ទ័រ ០១ គ្រឿង ម៉ាកគូបូតា៦០៤០ ឆ្នាំផលិត២០១៧ ពណ៌ក្រហម

២.គោយន្ត ០៣ គ្រឿង ម៉ាកគូបូតា RT14 ពណ៌ក្រហម

៣.រថយន្តច្នៃបែនដឹកដី ០១ គ្រឿង ពណ៌បៃតងគ្មានស្លាកលេខ

៤.រថយន្តដឹកដី ០១ គ្រឿង ពណ៌ស ផលិតឆ្នាំ១៩៩៩ ស្លាកលេខ បន្ទាយមានជ័យ 3A-1251

៥.អេសស្កាកាយដី ០៣ គ្រឿង ម៉ាកCAT B312 ពណ៌លឿង

៦.កាណូត (ស្មាច់) ០៨ គ្រឿង

៧.ក្បូនមានដំបូលចំនួន០៨ គ្រឿង

៨.ម៉ាស៊ីនកាណូត ១៦ គ្រឿង

៩.ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង

១០.ម៉ូតូ ០៣ គ្រឿង (ម៉ាកវ៉េវអេស ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8472, ម៉ាកស៊ូមើអ៊ិច ពណ៌ក្រហម ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-7691, ម៉ាកអ៊ឹមដេ ពណ៌ខៀវ)

១១.ម៉ូតូកង់បី (passapp) ០១ គ្រឿង ម៉ាកGPS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-2912

១២.ទូរស័ព្ទ ០៧ គ្រឿង (ម៉ាកអាយហ្វូនចំនួន០២គ្រឿង , ម៉ាកOPPOចំនួន០២គ្រឿង, ម៉ាកស៊ាំស៊ុង០១គ្រឿង, ម៉ាកHUOAWEI ចំនួន០១គ្រឿង, ម៉ាកVIVO ចំនួន០១គ្រឿង) និងសម្ភារមួយចំនួនទៀត។

ជុំវិញការបង្ក្រាបនេះប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ធៀម ភក្ដី បានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។ ក្នុងនោះជនសង្ស័យចំនួន០៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះ។ ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនេះ ក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ដោយផ្អែកលើការស៊ើបអង្កេតឃើញថា ដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត និងផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ ពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរី សហការជាមួយជំនាញខណ្ឌរដ្ឋបាលជលផល បន្ទាយមានជ័យ ដែលបានដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការដ្ឋានអាវុធហត្ថខេត្តដោយយោងតាមបទបញ្ជារបស់លោក សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយទទួលបានការអនុញ្ញាតពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕SRP

Read Previous

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

Read Next

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ