ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:៥៨ ព្រឹក

នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានីខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

GoalPropertyService

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។

នេះបើយោងតាមក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​

​​សម្តេចនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស​យើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ​។

សម្តេច ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់ គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​៕SRP

Read Previous

គ.ជ.ប សម្រេចលើកចោល ការសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២១

Read Next

ក្រសួងបរិស្ថាន ស្នើអាជ្ញាធរខេត្តសៀមរាប បន្តទប់ស្កាត់ ការកាប់ទន្រ្ទានព្រៃលិចទឹក និងដីព្រៃរបស់រដ្ឋ