ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:៥៥ ព្រឹក

អំពើពុករលួយ របស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់

GoalPropertyService

ខេត្តព្រៃវែង៖អំពើពុករលួយ របស់មេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ករណីនេះ លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា មិនត្រូវមើលរំលងនោះឡើយ។

ការបែកធ្លាយនូវអំពើពុករលួយរបស់មេគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នេះបន្ទាប់ពីបានប្រើអំណាចរបស់ខ្លួនចាប់រថយន្តដឹកផ្លែឈើពីវៀតណាម ទារលុយ២០លានរៀល មិនបានក៏ទុកផ្លែឈើឲ្យរលួចខូចអស់។ ហើយត្រូវបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការសព្វផ្សាយត្រដាងផងដែរ។

ជាក់ស្ដែងក្រុមអាជីវករ បានប្រាប់អ្នកសារព័ត៌មាន នៅមុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដោយនិយាយ ថាគយចល័តខាងលើនេះចាប់រថយន្តដឹកផ្លែឈើ ជំរិតយកលុយ របស់ពួកគាត់ទាំងកំរោល។ ហើយករណីអាជីវករលើកឡើងថាហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត» ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថា«មិនដឹងនោះទេ»។

ប្រភពពីអាជីវករ រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។

ប្រភពបន្តថា រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៏នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ទី០៨ ខែមិថុនា ២០២១។ ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥ម៉ឺនដុល្លារឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ..!តែម្ដង។

បើតាមប្រភពបានបង្ហើបថា សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័តចំនួន១០ម៉ឺនរៀលជាកំហិតរថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង។ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១។

ឆ្លើយតបនិងការលើកឡើង របស់អាជីវក លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានប្រាប់អ្នកសារព័ត៌មានថ្លែងថារថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ។ ចំពោះសំណួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងនោះទេ!។ ដោយឡែក លោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន?។

ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយ ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន ប្រមូលលុយបានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋនោះឡើយ៕SRP

Read Previous

អត្ថបទរបស់លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា និយាយពី «ភាពប្រថុយប្រថាន»

Read Next

កម្មករជាង៧០នាក់ ធ្វើផ្លូវនៅក្រុងសៀមរាប បាននាំគ្នាតវ៉ា រឿងអ្នកម៉ៅការ ពន្យាពេលបើកប្រាក់ខែ