ព័ត៌មានទាន់ហេតុការណ៍ :

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

កម្ពុជាសម្រេចចិត្តផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ៩:៣២ ព្រឹក

ថ្ងៃនេះខួប៤៤ឆ្នាំ ដែល សម្ដេច ហ៊ុន សែន បានតស៊ូរំដោះ ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

GoalPropertyService

ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចហ៊ុន សែន បានបង្ហោះសាររំឮកតាមរយៈទំព័រផេកហ្វេសប៊ុករបស់សម្ដេចថា៖ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំណួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំណួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?

សំណួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំណួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕SRP

Read Previous

សូមបង្កើនប្រុងប្រយ័ត្ន សិស្សម្នាក់ លង់ទឹកស្លាប់នៅស្រុកស្រីស្នំ

Read Next

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព