ព័ត៌មានទាន់ហេតុការណ៍ :

គ្រឿងញៀនជាង១៣០គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាប ត្រូវបានដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៤:២៨ ល្ងាច

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

GoalPropertyService

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

ពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា។
ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិច ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចហ៊ុន សែន។

លោកស៊ុយ សែម មានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។ ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ”៕SRP

Read Previous

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

Read Next

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»