ព័ត៌មានទាន់ហេតុការណ៍ :

គ្រឿងញៀនជាង១៣០គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាប ត្រូវបានដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៤:០០ ល្ងាច

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

GoalPropertyService

ខេត្តសៀមរាប៖មានការលើកឡើងថាប្រធានមន្ទីរផែនការខេត្តសៀមរាប បានសាងសង់សំណង់មួយកន្លែងយ៉ាង ស្គឹមស្គៃ ក្នុងដែនគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា គ្រាដែលពលរដ្ឋនៅក្បែរនោះ មិនអាចសង់ផ្ទះបាន។

ករណីនេះមន្ត្រីអាជ្ញាធរអប្សរា បញ្ជាក់ថា ក្រុមការងារធ្លាប់ចុះទៅហាមឃាត់ច្រើនដងហើយ តែបុគ្គលខាងលើនៅតែលួចសាងសង់ទាំងបំពាន។ ពេលនេះអង្គភាពបានដាក់ពាក្យបណ្តឹងទៅតុលាការហើយ។

ប្រភពបានឲ្យដឹងថាការសាងសង់សំណង់របស់ប្រធានមន្ទីរផែនការខេត្តសៀមរាប គឺធ្វើ ប៊ូទិក ដែលកំពុងដំណើរការសាងសង់ក្នុងដែនគ្រប់គ្រង់ដោយអាជ្ញាធរអប្សរានេះ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រង់ចំណុចខាងកើតវត្តប្រាសាទគោកចក ប្រហែលជាង២០០ម៉ែត្រ។ ជាកម្មសិទ្ធិរបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ។

ការសាងសង់ប៊ូទិក ក្នុងដែនគ្រប់គ្រង របស់អាជ្ញា ធរអប្សរា ដោយគ្មានច្បាប់អនុញ្ញាតនេះ ក្រុមពលរដ្ឋក្នុងតំបន់នោះ បានលើកឡើងថា ពួកគាត់ត្រឹមតែសង់ផ្ទះតូចតាច សម្រាប់រស់នៅ ឬក៏ធ្វើទ្រុងមាន់ ទ្រុងទា ត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុតពីអង្គភាពអាជ្ញាធរអប្សរា។ ចុះប៊ូទិក ដ៍ធំស្គឹមស្គៃរបស់លោកប្រធានមន្ទីរផែនការ ហេតុអ្វីមិនហាមឃាត់ ឬហាមឃាត់មិនបាន។ តើជាអំណាចបុគ្គល ឬ មានអ្វីនៅពីក្រោយសំណង់ប៊ូទិកនេះ..?។ ក្រុមពលរដ្ឋបានលើកជាសំណូមពរ សុំអោយអាជ្ញាធរពាក់ព័ន្ធ ពិសេសអង្គភាពអាជ្ញាធរអប្សរា មេត្តាពិនិត្យសំណង់ប៊ូទិកនេះ ហើយអនុវត្តវិធានការច្បាប់ ដោយមិនបែងចែករវាងពលរដ្ឋនិងអ្នករាជការ។ ប៉ុន្តែបើប៊ូទិក មួយនេះមិនត្រូវបានចាត់វិធានការច្បាប់ទេនោះ អាចនឹងមានការសាងសង់ប៊ូទិករាប់សិបកន្លែងទៀតបណ្តែតខ្លួនក្នុងដែនអប្សរាដូចគ្នា។

ជុំវិញករណីនេះ ប្រធានមន្ទីរផែនការខេត្តសៀមរាប លោក ហាក់ សុធារ៉ា បានប្រាប់តាមទូរស័ព្ទថា សំណង់នេះមិនមែនជារបស់លោកឡើយ ផ្ទះរបស់លោកនៅភូមិផ្សេងទេ។

ទោះជាបែបនេះ មន្ត្រីរបស់អង្គភាពអាជ្ញាធរអប្សរាបានបញ្ជាក់ថា ប៊ូទិកខាងលើនេះជារបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត សៀមរាប និងប្រពន្ធ យ៉ាងពិតប្រាកដ។ ប៉ុន្តែពេលអាជ្ញាធរអប្សរាចុះទៅទប់ស្កាត់ហាមឃាត់ការសាងសង់ ប្រធានមន្ទីរផែនការរូបនេះ តែងអោយប្រពន្ធ ឈ្មោះស ពិដោ ជាអ្នកចេញមុខតតាំង។

មន្ត្រីអាជ្ញាធរអប្សរា ដែលសុំមិនបង្ហាញឈ្មោះ បញ្ជាក់ទៀតថា សំណង់ប៊ូទិក របស់លោក ហាក់ សុ ធារ៉ា នេះខាងអាជ្ញាធរអប្សរា បានចុះទៅហាមឃាត់ច្រើនដងហើយ តែគេនៅតែលួចសាងសង់បំពាន។ ពេលនេះអង្គភាពអាជ្ញាធរអប្សរា បានកំពុងដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការរួចហើយ។ អង្គភាពរងចាំតែដីកាសម្រេចពីតុលាការប៉ុណ្ណោះ ក្នុងការអនុវត្តរុះរើ៕SRP

Read Previous

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

Read Next

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី