ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:៥១ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

បុគ្គលិក អចលនទ្រព្យ បើករថយន្តព្រូស ចូលផ្ទះវេរលុយទាំងកំរោល នៅក្រោយផ្សារលើធំថ្មី

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

PhotoCollage 1624431348776 scaledខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកឡានព្រូស ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារ ថែម បណ្តាលឱ្យចូលទៅផ្ទះវេរលុយទាំងកំរោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់បេតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រភពពីសាក្សីបានប្រាប់ថា មុនពេលកើតហេតុ ឃើញមានរថយន្តព្រូស ពណ៌សមួយគ្រឿង បើកបរមកពីទិសខាងត្បូងបតមកទិសខាងកើត ខណៈពេលនោះបានគេចពី ម៉ូតូ រ៉ឺម៉ក ប្រហែលមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គារ ចូលក្នុងផ្ទះវេរលុយ យីហោ អ៊ី ម៉ាននី បុក ខ្ទេចទ្វា កញ្ចក់ និង ទូរទស្សន៍ អស់ចំនួន៣គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុថា តៃកុងមានឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ បុគ្គលិកអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅភូមិកំពង់ចន្លុះ ឃុំពាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរថរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូង បត់ មកកើត បំរ៉ុងទៅផ្ទះ មកដល់ចំណុចខាងលើ បើកចូលផ្ទះវេរលុយ យីហោ អ៊ី ម៉ានី វីរៈ តែម្តង។ ចំណែកម្ចាស់តូបជួល មានឈ្មោះ ឈើត វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ វេរលុយ យីហោ អ៊ី ម៉ាន់នី វីរៈ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្នអ្នកបើករថយន្ត និងម្ចាស់ផ្ទះជនរងគ្រោះ បានសម្របសម្រួលគ្នា ចំនួន១០៥០ដុល្លារ ដោយមានចំនួន២តូប៖ តូបទី១/ម្ចាស់វេរលុយ ទាសំណង ចំនួន១០០០ដុល្លារ និង តូប ទី២/ម្ចាស់តូប ជាងជួសជុលទូរទស្សន៍ ត្រូវរថយន្តព្រូសបុកចូល ប៉ះពាល់ខូចខាតអស់ទូរទស្សន៍អស់ចំនួន៣គ្រឿង សំំណង ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង។ ក្រោយបញ្ចប់រឿងនគរបាលបានប្រគល់ឱ្យរថយន្តព្រូសយករថយន្តទៅផ្ទះវិញ៕SRP

Read Previous

លោកតាម្នាក់ បានដួលស្លាប់ នៅស្រុកក្រឡាញ់

Read Next

នាយកដ្ឋានចេញសេចក្ដីបំភ្លឺ នូវការបង្ហោះ ព័ត៌មាន ខុសពីការពិត មកលើមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច