ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៨:៥៧ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ទីតាំងរោងម៉ាស៉ីនអារឈើ មួយកន្លែង នៅស្រុកបាណន់ ជំនាញថានឹងចុះបង្ក្រាប

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 06 23 15 12 33ខេត្តបាត់ដំបង៖ទីតាំងរោងម៉ាស៉ីនអារឈើមួយកន្លែង នៅត្រង់ចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើអះអាងថានឹងចុះបង្ក្រាប។

សេចក្ដីរាយការណ៍បានឲ្យដឹងថារោងម៉ាស៉ីនអារឈើខាងលើនេះ មានស្តុបឈើយ៉ាងច្រើនមិនដឹងថាមានច្បាប់ឬយ៉ាងណានោះទេ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះគេដឹកយកមកស្តុបរាប់ឆ្នាំ មកហើយ ដឹកចេញចូល ទាំងយប់ទាំងថ្ងៃ ដើម្បីចែកចាយបន្តទៅកន្លែងផ្សេងទៀត។ ដោយរយៈពេលជាង២ខែមកនេះ គេទើបតែយកម៉ាស៉ីនរ៉ៃមកដាក់អារជ្រៀកយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់ឃើញសមត្ថកិច្ចឬមន្ត្រីជំនាញណាមកបង្ក្រាបនោះឡើយ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថានៅទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ មានរ៉ឺម៉កម៉ូតូមួយគ្រឿងបានដឹកឈើប្រភេទឈើដុំប្រហែលជិត២០ដុំដឹកចេញពីផ្លូវបាណន់ ចូលមកទុកនៅចំណុចក្បែរផ្សារលើ ដែលគេស្គាល់ថាជាផ្ទះអ្នកមានឥទ្ធពលនៅក្រុងបាត់ដំបង។

ពាក់ព័ន្ធទៅករណីនេះ លោកពិត ភារ: នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានឲ្យភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ ដឹងតាមប្រព័ន្ធតេលេក្រាមថា៖ ចំពោះម៉ាស៉ីនរ៉ៃនៅស្រុកបាណន់មិនមានច្បាប់ទេ។ លោកថានឹងនាំក្រុមការងារចុះទៅពិនិត្យទីតាំងខាងលើដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕SRP

Read Previous

នាយកដ្ឋានចេញសេចក្ដីបំភ្លឺ នូវការបង្ហោះ ព័ត៌មាន ខុសពីការពិត មកលើមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

Read Next

គណៈរដ្ឋមន្រ្តី នឹងលើកសម័យប្រជុំពេញអង្គ នាថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១