ព័ត៌មានទាន់ហេតុការណ៍ :

គ្រឿងញៀនជាង១៣០គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាប ត្រូវបានដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៤:១៧ ល្ងាច

ថៅកែគ្លីនិក «ស៊ឹង រិទ្ធីរ៉េត» ត្រូវប៉ូលិសម្នាក់ ប្តឹងពីបទ រំលោភលើទំនុកចិត្ត

GoalPropertyService

ខេត្តសៀមរាប៖ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តផងនោះ បានត្រូវប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូត២៣៥០០០ដុល្លារអាមេរិក។

ថៅកែគ្លីនិកឯកជន និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលរងបណ្តឹង ពីបទរំលោភលើទំនុកចិត្តនោះ មានឈ្មោះ ស៊ឹង រិទ្ធីរ៉េត។ ចំណែកដើមបណ្តឹងមានឈ្មោះសំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរាប។

ដើមបណ្តឹងលោកសំ សុខហេន បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ខែឧសភាឆ្នាំ ២០១៩ រូបលោកនិងឪពុក រួមទាំងចុងបណ្តឹង បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារ។ ក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ ហើយចុងបណ្តឹង៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ ក្រោយពេលទិញហើយក៏ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ ដោយព្រមព្រៀងជួលអោយចុងបណ្តឹងធ្វើជាគ្លីនិកក្នុង១ខែ៣០០០ដុល្លារ។ ក្នុងពេលព្រមព្រៀងគ្នា ចុងបណ្តឹងបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។

លោកបន្តថា ក្នុងកំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល។ ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងបណ្តឹងផ្តិតមេដៃ ចុងបណ្តឹងចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៏ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។

លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងបណ្តឹងឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលាការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់រឿងឥតចាត់ការ។

លោកសំ សុខហេន បានអោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំណែកនេះ ខ្ចីលុយធនាគារក៏ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៏៣ចំណែកដូចគ្នា។ គ្រាន់តែអោយចុងបណ្តឹងជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន។ ប៉ុន្តែបុគ្គលចុងបណ្តឹង ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។ រូបលោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងបណ្តឹងទាំងអស់។ ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងបណ្តឹងមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ។ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថា នឹងទទួលបានភាពយុត្តធម៌។

ជុំវិញការចោទប្រកាន់នេះ លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីមានប្លង់ស្រប់ច្បាប់ ហើយក៏ជាអ្នកខ្ចីធនាគារ ដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។

លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគីប្តឹងទៅណាទៀតក៏មិនជាអ្វីដែរ។

ទោះជាបែបនេះ មហាជននៅក្នុងខេត្តសៀមរាប រងចាំមើលថា តើរឿងក្តីដែលមានទំហំទឹកប្រាក់រហូតជាង២៣ម៉ឺនដុល្លារនេះទៅជាយ៉ាងណា។ម្ខាងជាប៉ូលិសមានឋាន: ឯម្ខាងទៀត ជាមន្ត្រីមានមុខមាត់ ពិសេសជាថៅកែគ្លីនិកដ៏ល្បីល្បាញ ប្រចាំខេត្តសៀមរាប ទៀតផង៕SRP

Read Previous

អបអរសាទរ ចំពោះស្ត្រីទី៦លាន ក្នុងការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ទទួលបានថវិកាលើកទឹកចិត្ត ពីសម្ដេច ហ៊ុន​ សែន​

Read Next

លោក ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំតំណាងជាតិ សម្រាប់ក្រុមប្រឹក្សា សហគមន៍ អាស៊ានទាំងបី