ព័ត៌មានទាន់ហេតុការណ៍ :

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

សម្តេចប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ យ៉ាងគំហុក នៅភាគអាគ្នេយ៍ នៃប្រទេសបែលហ្សិក

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២:៣៦ ល្ងាច

រថយន្តបុកម៉ូតូ នៅស្រុកសូទ្រនិគម ស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់២នាក់

GoalPropertyService

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូនិគម លើផ្លូវគ្រួសក្រហម។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2B .2730 អ្នកបើកបររត់គេចខ្លួន បាត់ បានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1H .1410 បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ចំនួន០២នាក់។

អាជ្ញាធរបានបន្តថាជនរងគ្រោះ ទី១ ឈ្មោះឆាង តែម ភេទស្រី អាយុ៧០ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ទី២ ឈ្មោះវ័ន្ត តុញ ភេទស្រី អាយុ៣២ (របួសធ្ងន់)។ ទី៣ ឈ្មោះវ័ន្ត ហូន ភេទស្រី អាយុ៣០ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូ។ អ្នកទាំង៣នាក់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

បើតាមអាជ្ញាធរ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់អ្នកស្លាប់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។

ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូទ្រនិគម។វត្ថុតាំងរក្សាទុកនៅអធិការស្រុកសូទ្រនិគម៕SRP

Read Previous

ក្រុមហ៊ុន សុខ តុញ ផ្តល់ទឹកបរិសុទ្ធ អាកុល និងថវិកា ដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

Read Next

កម្មករជលផល ខេត្តសៀមរាប ប្រើកាំភ្លើងបាញ់ អ្នកឆក់ត្រី បណ្ដាលឲ្យរងរបួស