ព័ត៌មានទាន់ហេតុការណ៍ :

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

កម្ពុជាសម្រេចចិត្តផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ៩:៤៤ ព្រឹក

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

GoalPropertyService

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហេីយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចហេីយ តែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជា តែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។

លោកខៀវ កាញារីទ្ធ ក៏បានធ្វេីការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើតេសរហ័ស ជាបន្តបន្ទាប់ បានស្ទេីរគ្រប់គ្នារួចមកហេីយ ដេីម្បីរកមេរោគកូវីដ-១៩ និងសម្រាប់ សុវត្ថិ ភាព ក្នុងកន្លែងបំពេញការងារផ្សព្វផ្សាយ កុំអោយមានការឆ្លង បន្តគ្នា។

សម្រាប់ឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី ៤ ត្រូវនឹងព្រឹកថ្ងៃទី២៦ នៃកក្កដា ឆ្នាំ២០២១ សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ជាលក្ខណៈ Hybrid ប្រជុំចូលរួម ដោយផ្ទាល់និង តាមប្រព័ន្ធ Zoom នេះដែរ លោក មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗមួយចំនួន ដែលរួមមាន ប្រសាសន៏ណែនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រាប់គណ:កម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពីរបៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មាន ខេត្ត រាជធានី ទាំង ២៥ តាមរយ:បទពិសោធន៍ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik សហការជាមួយ ក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ” ។ ជាមួយនេះ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដេីម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំ វេទិកាស្តីពី ធុរ:កិច្ចកម្ពុជា ចិន ដែលគ្រោងធ្វើចុងឆ្នាំ២០២១នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺកូវីដ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតេីអាចរៀបចំវេទិកានេះបានដោយរបៀបណា? ។

លោករដ្ឋមន្រ្តី បានណែនាំដល់ ដល់មន្ទីរសម្របសម្រួល រាជធានី ខេត្ត នៃក្រសួងព័ត៌មាន ធ្វេីការណែនាំដល់មន្ទីរព័ត៌មានខេត្ត រាជធានីផ្តល់មកនូវរាល់រូបភាពល្អៗ ប្រចាំសប្តាហ៍និងអត្ថបទមកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដេីម្បីចុះផ្សាយពិសេស រូបភាព សត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជា មកផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់សាធារណជន និងបរទេស បានដឹងបានដឹងថា សត្វកម្រទាំងនេះ មាននៅក្នុងប្រទេស កម្ពុជា។

រដ្ឋមន្រ្តី ក៏បានជម្រុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតំលៃ ក្រមសីលធម៌វិជ្ជាជីវ: អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន ដោយក្នុងនោះត្រូវបង្កេីតគណ:កម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាង សមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវ: នៅកម្ពុជា ដេីម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៏ ចំពោះប្រពន្ធ័ផ្សព្វផ្សាយទាំងនោះហើយធ្វើការតម្រង់ទិសដល់ អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មាន បានយល់កាន់តែច្បាស់ពីក្រមសីលធម៌និង វិជ្ជាជីវ:ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ទាំងជាតិ និង អន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវ:ត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះផងដែរ លោក ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញ សម្រេចអនុវត្តន៏ បានក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយ ប្រសិទ្ធភាព ទៅលើផែនការដែលត្រូវអនុត្តន៏នៅក្នុង សប្តាហ៍បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាស្ត្រ និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីប្រទេសជាតិកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ តែទោះជាយ៉ាងណា លោក ក៏បានក្រើនរំលឹកជាប្រចាំគឺការថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ ហេីយអ្វីដែលសំខាន់សម្រាប់ បណ្តាអគ្គនាយកដ្ឋាន នានា ដែលទទួលបានឧបករណ៍ធ្វេីតេស្តរហ័សរកមេរោគកូវីដ ត្រូវធ្វេីយ៉ាងណាប្រេីប្រាស់អោយបានចំគោលដៅ និងមានការសន្សុំសំចៃ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សំដៅធ្វេីយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីក រាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈឧបករណ៏ ធ្វេីតេសរហ័សនេះទុកប្រើប្រាស់សម្រាប់ មន្ត្រីរាជការ និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬ ផលិតកម្មវិធីផ្សាយផ្សេងៗ ហើជាមួយនេះក៏ទុកសម្រាប់ប្រេីប្រាស់ក្នុងការពិនិត្យចំពោះ វាគ្មិន និងភ្ញៀវកិតិយស ដែលត្រូវបានគោរពអញ្ជេីញមកចូលរួមក្នុងកម្មវិធីសម្ភាសន៍នានា នៅក្នុង ស្ទីតយោផ្សាយ វិទ្យុ និង ទូរទស្សន៏ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ ដែលជា វិធានការ ចាំបាច់ក្នុងការរួមចំណែក ទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយ ធានាបាននូវនិរន្តភាពក្នុងដំណេីរការ ផ្សព្វផ្សាយ បានរហូត ដេីម្បីបំរេីដល់ ប្រជាពលរដ្ឋ ជាទស្សនិក ជន និងអ្នកស្តាប់ទាំងអស់ ទទួលព័ត៌មាន ក៏ដូចដំណឹងផ្សេងៗទាក់ទង ទៅនិង វិធានការរបស់ក្រសួងសុខាភិបាល ក៏ដូច ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លង ជំងឺកូវីដ-១៩ កុំអោយមានការកេីនឡេីងបន្តទៅទៀត៕SRP

Read Previous

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

Read Next

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ