ព័ត៌មានទាន់ហេតុការណ៍ :

លោក នេត្រ ភក្ត្រា៖ កូនសត្វខ្លាឃ្មុំធំ១ក្បាល ត្រូវបានពលរដ្ឋម្នាក់ ជួយសង្គ្រោះពីកាជាប់អន្ទាក់របស់ព្រាន

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១១:០៦ ព្រឹក

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

GoalPropertyService

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចហ៊ុន សែន បានថ្លែងអំណរ​​គុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សកលកូវីដ-១៩ ដែលបន្ថែមពីលើការបរិច្ចាកវ៉ាក់សាំង បាន​ផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណង ចំនួន៥៥លានដុល្លារអាម៉េរិក និងឥណទាន​សម្បទានប្រមាណ ២៣០ ដុល្លារអាម៉េរិកទៀតនោះ។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រី​ជប៉ុន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនសម្រាប់ការផ្ដល់វ៉ាក់សាំង Astra Zeneca ផលិតនៅក្នុង ប្រទេសជប៉ុនចំនួន ១ លានដូសជូនដល់កម្ពុជា។ ការបរិច្ចាគដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំង ដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាង ប្រទេស យើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់កម្ពុជា»។

សម្តេចហ៊ុន សែន បានថ្លែងថា បើទោះជាជំងឺរាតត្បាតសកល​កូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និង​ជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជាលក្ខណៈ​រូបវន្ត​រវាងប្រទេសយើងទាំងពីរ យ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩មិនអាចរាំងស្ទះដល់កិច្ច​សហ​ប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល។

នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដោយមានការលេចឡើងនូវប្រភេទវីរុសបំប្លែងថ្មី​សកម្ម​ភាព​របស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះមិន អាចបញ្ចប់ក្នុង​ពេលឆាប់ៗ​នោះទេ។ ដូច្នេះកម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាង​ជិតស្និទ្ធ ជាមួយរដ្ឋាភិ​បាលជប៉ុននៅក្នុងអំឡុងពេលនិងក្រោយពេលនៃ ជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែន​ការស្តារសេដ្ឋកិច្ចឡើងវិញរបស់យើង។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន
សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ច​ខិត​ខំប្រឹងប្រែង របស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅក្នុងបរិបទនៃ​ជំងឺ​រាតត្បាតសកលនេះ ហើយសម្តេច ក៏បានជូនពរឱ្យប្រទេសជប៉ុន​រៀបចំកម្មវិធីកីឡា​នេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចហ៊ុន សែនក៏បាន​គូសបញ្ជាក់ផងដែរថា «សម្តេចបានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ​លោក នាយករដ្ឋមន្ត្រីជប៉ុនទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងទាំងក្របខ័ណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈ ប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ​ក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើង»។

គួរំឭកថា ក្នុងសារលិខិតរបស់ នាយករដ្ឋមន្ត្រីជប៉ុន​ ដែលត្រូវបាន​ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាល​ពី​យប់​ថ្ងៃទី២៣ ខែកក្កដា ២០២១ ក្នុងឱកាសទទួលវ៉ាក់សាំង Astra Zeneca ផលិត​នៅ​ក្នុងប្រទេសជប៉ុនជូនដល់កម្ពុជានោះបានលើកឡើងថា ការឆ្លងរីករាលដាលនៃមេរោគ​កូវីដ-១៩នេះ ក៏បានជះឥទ្ធិពល ដល់ការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរផងដែរ ប៉ុន្តែ​គម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជា បាននិងកំពុងបន្តដំណើរការយ៉ាង​រឹង​មាំ។
លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា «ខ្ញុំក៏កំពុងផ្តោត ការយកចិត្ត​ទុក​ដាក់ទៅលើការបន្តរដំណើរការទៅមុខនូវគម្រោងដ៏សំខាន់ៗមិនអាចខ្វះបាន សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ដូចជាគម្រោងកំពង់ផែ ក្រុងព្រះសីហនុ និងផ្លូវជាតិ​លេខ៥ជាដើម»៕SRP

Read Previous

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

Read Next

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩