ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៩:៤៨ ព្រឹក

បុរសថតផ្លែមៀន បង្ហោះតាមfacebook ញុះញង់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

GoalPropertyService

0 20210824 185237 watermark Tue 24082021 185309 srpostnewsខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ងួន លី អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើចំណាត់ការ របស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។ បុរសរូបនេះក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀនផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះផងដែរ សម្ដេចហ៊ុន សែន បានបញ្ជាក់ថាឲ្យទិញផ្លែមៀន តែពីកសិករក្រីក្រតែប៉ុណ្ណោះ៕SRP

Read Previous

ករណីបុរសម្នាក់ដេកស្លាប់ នៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយសារជំងឺ…រាំរ៉ៃ

Read Next

រដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរ ជួបពិភាក្សា ជាមួយនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក