ព័ត៌មានទាន់ហេតុការណ៍ :

លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ចាប់រំលោភ​ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារទឹកតែ១៣០០$

ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

សម្ដេចហ៊ុន សែន អះអាងថា ថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បំភ្លឺ ករណីលោក លី ឌីនូរី លាឈប់និងចោទប្រកាន់

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ មនុស្ស៦៣នាក់ និងរបួស៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ករណីលោក លី ឌីនូរី ប្រកាសលាឈប់ពីមន្ត្រីរាជការ៖ អភិបាលខេត្តបាត់ដំបងថា ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….

នាយករដ្ឋមន្ត្រី អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

លោក លី ឌីនូរី លាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃ ដោយលើកឡើងថាមិនពេញចិត្តទៅនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង

លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ៣:៣០ ល្ងាច
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

សម្តេចប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់រទេះរុញ និងស្បៀងអាហារ ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ

J7 Estate
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 08 30 09 56 47 srpostnewsខេត្តប៉ៃលិន៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយរទេះរុញសម្រាប់ជនពិការ ស្បៀងអាហារ ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ។

អំណោយដែលពលរដ្ឋទទួលបាន នៅថ្ងៃទី២៩ ខែសីហា ម្សិលមិញ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន តាមរយ: លោក ស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកស្រី បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក និងអាណិតអាសូរ បំផុតដល់ ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ។

លោកស្រី បានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហម នៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

លោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩។

សូមជម្រាបថាអំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៉ីវ , ម៉ាស , ឃីតមួយ (មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេលថវិកាចំនួន៕SRPដោយ ស សារឿន

Read Previous

ប៉ូលិសខេត្តសៀមរាប បដិសេធថា គ្មានករណីផ្ទុះអាវុធ

Read Next

ទីបំផុតជំនួញឈើរបស់ឈ្មួញ ឈ្មោះ(ឡាំ) នៅខេត្តព្រះវិហារ ត្រូវបានបង្ក្រាប